Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោយន្ត​ដឹកឈើ​គ្មាន​ច្បាប់​នៅ​ស្រុក​ឱ​រ៉ា​ល់ នៅ​បន្ត​កើតមាន​ដដែល ទោះបី​ជាមាន​បង្ក្រាប​

spot_img

​កំពង់ស្ពឺ​៖ នៅ​ស្រុក​ឱ​រ៉ា​ល់ គេ​នៅតែ​សង្កេតឃើញ​ការដឹកជញ្ជូន​ឈើ តាមរយៈ​គោយន្ត​កន្ត្រៃ បន្ត​កើតមាន​ដដែល បើទោះបីជា​កងកម្លាំង​សមត្ថកិច្ច ធ្វើការ​បង្ក្រាប​ជា​ញឹកញាប់​ក្តី ជាក់ស្តែង មាន​គោយន្ត​ដឹកឈើ​គ្មាន​ច្បាប់​មួយគ្រឿង ត្រូវ​កម្លាំង​មូលដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​ស្រុក​ឱ​រ៉ា​ល់ ចុះបង្ក្រាប​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​លើផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​(៤៩-៥០) ស្ថិតក្នុង​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ កម្លាំង​មូលដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​ស្រុក​ឱ​រ៉ា​ល់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សោម ពុទ្ធ​តារា មេបញ្ជាការ បាន​សហការ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង នគរបាល​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់​គោយន្ត​កន្ត្រៃ​ពណ៌​ក្រហម ដឹកឈើ​អារ​ប្រភេទ​គ្រឿង ចម្រុះ​គ្មាន​ច្បាប់​អនុញ្ញាត ។​

​បច្ចុប្បន្ន ឈើ​និង​គោយន្ត យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ (​មិនទាន់បាន​វាស់វែង​) រង់ចាំ​ប្រគល់​ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×