Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលេង​កំបិត​កាប់​ចាក់ ៦​នាក់ ស្វែងរក​ដៃគូ​នៅតាម​ដងផ្លូវ នៅ​ស្រុក​បាណន់ ត្រូវ​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ហើយ​

spot_img

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បើទោះបី​អ្នកលេង​កំបិត​កាប់​ចាក់​រូបនេះ និង​បក្ខពួក​បាន​ប្រែកាយ​ក្លាយខ្លួន ជា​តួអង្គ​ក្នុង​រឿង​ភាគ​ចិន និង​តួអង្គ​ផ្សេងៗ​ទៀត ដូច​ក្នុង​បណ្តាញ​សង្គម​របស់​មហាជន​បែបនេះ​ក្តី តែ​បុរស​រូបនេះ នៅតែ​រក្សា​ឈ្មោះ​ពិត​របស់គាត់​ដដែល​ទេ​គឺ​ឈ្មោះ ភាព ផា​នុត ភេទ​ប្រុស អាយុ ២៣ ឆ្នាំ​រស់នៅ​ភូមិ​ចែង​ក្តារ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ហើយ​នៅពេលនេះ ពួកគាត់​ទាំង​៦​នាក់ ត្រូវបាន​តុលាការ​ឃុំខ្លួន​រួចហើយ​។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វណ្ណ​នី អធិការនគរបាល​ស្រុក​បាណន់ បាន​បញ្ជាក់ថា​ក្នុងចំណោម​បក្សពួក​ចំនួន ១២​នាក់​ដែល​ធ្វើ​សកម្មភាព​កាប់​ចាក់​បង្ក​ភាពអណាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាណន់ នា​អំឡុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ថ្ងៃទី​១៤ ខែ មេសា ឆ្នាំ ២០២០ ហើយ​ត្រូវបាន​កងកម្លាំង​នគរបាល​សហការ ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ បញ្ជូនមក​កា​រិ​យា​លយ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​រួចហើយ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជ​នស​ង័ស្ស​យ​ទាំង​៦​នាក់ ដែល​នគរបាល​ស្រុក​បាណន់​បញ្ជូនមក​នោះ ត្រូវបាន​ការិយាល័យ​ជំនាញ​បញ្ជូន ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​រួចហើយ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៦​នាក់​នោះ មិនមាន​អ្នកណាម្នាក់​ស្ថិតនៅ​ក្រៅ​ឃុំ​នោះទេ ពួកគេ​កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​ខេត្តបាត់ដំបង រង់ចាំ​ការសម្រេចសេចក្តី​ពី​តុលាការ​។​

​លោក​ឧ​ត្ត​ម សេនីយ៍​បាន​បញ្ជាក់ថា អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មុខសញ្ញា​ដែល​នៅ​សេសសល់​ចំនួន​៦​នាក់​ទៀត គឺ​មិន​ទុក​ឱកាស​ឲ្យ​ពួកគេ​មាន​សេរីភាព បាន​នោះទេ ឯកឧត្តម​បញ្ជា​ឲ្យ​នគរបាល​ក្រុង ស្រុក​សហការ ស្វែងរក​ក្រុមអ្នកលេង​កាំបិត​ទាំង​៦​នាក់ ដែល​នៅ​សេសសល់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ព្រោះ​មុខសញ្ញា​ទាំងនេះ​បាន​បញ្ជូន​សាវតារ​ជាតិ ទៅដល់​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង​រួចហើយ ។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វណ្ណ​នី បញ្ជាក់​បន្ថែមថា មុខសញ្ញា​ជា​មេក្លោង​ម្នាក់​ឈ្មោះ​ភាព ផា​នុត ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ក្នុងចំណោម​មេខ្លោង​ពីរ​នាក់​ផ្សេងទៀត បាន​គេចខ្លួនបាត់​ពី​មូលដ្ឋាន​តាំងពី​កើតហេតុ​ភ្លាមៗ​ម្លេះ លោក​បន្តថា សមត្ថកិច្ច របស់លោក​បន្ត​ឃ្លាំ​ចាំមើល​អំពី​វត្តមាន របស់​មុខសញ្ញា​ទាំងនេះ ពេល​ឃើញ​មុខ​ត្រូវ​នាំយកទៅ​ផ្តន្ទាទោស មិនមែន​សមត្ថកិច្ច​ព្រងើយកន្តើយ ឬ​មិន​អនុវត្ត​នូវ​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​នោះទេ ជាមួយនេះ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តល់នូវ​ការលើកទឹកចិត្ត របស់​មហាជន​ចំពោះ​កិច្ចប្រតិបត្តិការ របស់​នគរបាល​នា​រយៈពេល​កន្លងមក​៕​

ដោយ​៖​កូ​ឡាប​

spot_img
×