Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​កូ​វីដ​១៩ មិន​ត្រឹមតែ​ជា​វិបត្តិ​សុខភាព​សាធារណៈ​ទេ និង​បង្ក​ផលប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច វិស័យ​កាត់ដេរ ទេសចរណ៍ ធុរកិច្ច​ខ្នាតតូច និង​មធ្យម​

spot_img

​ភ្នំពេញ​៖ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងប្រាប់​ឯកអគ្គរដ្ឋទូត នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុមការងារ​ចំនួន ៤ ក្នុងការ​អនុវត្ត​វិធានការ​ស្ដារ សេដ្ឋកិច្ច​-​សង្គម ពី​ផលប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ ដូចជា ក្រុមការងា​ចំពោះ​កិច្ច​គ្រប់​គ្រង់ ការ​ផ្ដ​ត់​ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ដ្រ ក្នុងអំឡុងពេល​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ក្រុម ការងារ​បច្ចេកទេស​ច​ម្រុះ​ចំពោះ​កិច្ច​សិក្សា​រៀបចំ​ដាក់ចេញ នូវ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង និង ដោះស្រាយ ផលប៉ះពាល់​ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​មុខទំនិញ​មួយចំនួន ក្នុង​ក្របខ័ណ្ឌ «​ទំនិញ​គ្រប់យ៉ាង​លើក លែង​តែ​សព្វាវុធ (EBA)​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​ជួប​ជាមួយ​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តាមរយៈ Video Conference ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​របស់​កម្ពុជា និង​លទ្ធភាព​នៃ​ការចូលរួម​របស់​សហ​ភាព​អឺរ៉ុប​ក្នុងការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ និង​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ពី​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​,​នា​ព្រឹក​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ វេលា​ម៉ោង ១០:៣០ នាទី​, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា សហភាព​អឺរ៉ុប បាន​សហការ​ក៏​ល្អប្រសើរ​កន្លងមក ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែល​ពិភពលោក​ក៏ដូចជា​កម្ពុជា កំពុង​ប្រឈម និង​ប្រយុទ្ធ​ដោះស្រាយ​ចំពោះ​វិបត្តិ​សាកល​ដោយសារ​ជំងឺ​កូ​វីដ​១៩ ។ កម្ពុជា បាននិងកំពុង​គ្រប់គ្រង​លើ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ ប៉ុន្តែ​កម្ពុជា នៅតែ​មិន​បន្ធូរដៃ​នោះទេ និង​រឹតតែ​បុ​រេ​សកម្ម និង​សកម្ម​កាន់តែខ្លាំង​ថែមទៀត ដោយបាន​បង្កើន​នូវ​យន្តការ និង​ដាក់ចេញ​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ​មុត​ស្រួច ទាំង​លើ​សមរភូមិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​កូ​វីដ​១៩ និង​លើ​ការដ្ឋាន​ស្តារ​សម្បទា​សេដ្ឋកិច្ច សង្គម​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​។ ជំងឺ​កូ​វីដ​១៩ មិន​ត្រឹមតែ​ជា​វិបត្តិ​សុខភាព​សាធារណៈ​ទេ តែ​ជំងឺ​នេះ ក៏បាន​បង្ក​ផលប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​ផ្សេងៗ រួមមាន វិស័យ​កាត់ដេរ ទេសចរណ៍ ធុរកិច្ច​ខ្នាតតូច និង​មធ្យម​ទៀតផង​។​

​លោកជំទាវ មាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ជោគជ័យ របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​បញ្ហា​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ នេះ និង​បាន​ថ្លែង​បញ្ជាក់ អំពី​ជំហរ​គាំទ្រ យ៉ាង​ពេញទំហឹង​របស់ សហភាព​អឺរ៉ុប ក្នុងការ​ចូលរួមចំណែក​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្ការ​សម្បទា​សេដ្ឋកិច្ច​-​សង្គម ដែល​រង​ផលប៉ះពាល់ នៃ​ជំងឺ​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។​
​លោកជំទាវ បាន​ថ្លែងថា សហភាព​អឺរ៉ុប​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល នៅ Brussel ទើបតែ​បានអនុម័ត អនុញ្ញាត ឲ្យ​បង្វែរ​ហិរញ្ញប្បទាន​ឥត​សំណង សរុប​ចំនួន​៥៦​លាន​អី​រ៉ូ ពី កម្មវិធី​កំពុងដំណើរការ មួយចំនួន​ដែលជា​ហិរញ្ញ ប្ប​ទាន​ដោយ​សហភាព​អឺរ៉ុប សម្រាប់​យកមក​គាំពារ​សង្គម ដែល​ការងារ​អាទិភាព និង​បន្ទាន់ របស់​រាជរដ្ឋាភិបាល ក្នុងការ​ស្ការ សម្បទារ​សេដ្ឋកិច្ច​-​សង្គម ឡើងវិញ​ពី​វិបត្តិ នៃ​ជំងឺ កូ​វីដ​-១៩​។​

​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ចំពោះ កិច្ចសហប្រតិបត្តិការ រឹងមាំ​កន្លងមក របស់​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា ជាពិសេស ស្វាគមន៍ ចំពោះ​ការចូលរួមចំណែក នៅក្នុង​គ្រា​ដ៏​លំបាក​នេះ ។​

​ឯកឧត្តម បាន​គូសបញ្ជាក់​ឡើងវិញ​ថា ក្នុងការ​អនុវត្ត​វិធានការ​ស្ដារ សេដ្ឋកិច្ច​-​សង្គម ពី​ផលប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុមការងារ​ចំនួន ៤ រួមមាន ៖ ទី​១-​ក្រុមការងា​ចំពោះ​កិច្ច​គ្រប់​គ្រង់ ការ​ផ្ដ​ត់​ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ដ្រ​ក្នុងអំឡុង ពេល​នឹង​ជំងឺ​កូ​វីដ​-១៩ ,​ទី​២-​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្ដការ​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ,​ទី​៣-​ក្រុមការងារ ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ ថវិកា ហិរញ្ញប្បទាន និង​ជំនួយ​សង្គម ដើម្បី​គ្រប់គ្រង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ទី​៤-​ក្រុម ការងារ​បច្ចេកទេស​ច​ម្រុះ​ចំពោះ​កិច្ច​សិក្សា​រៀបចំ​ដាក់ចេញ នូវ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង និង ដោះស្រាយ ផលប៉ះពាល់​ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​មុខទំនិញ​មួយចំនួន ក្នុង​ក្របខ័ណ្ឌ ទំនិញ​គ្រប់យ៉ាង​លើក លែង​តែ​សព្វាវុធ (EBA)៕ ដោយ ៖ កូ​ឡាប​

spot_img
×