Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហ្កានីស្ថាន៖ ខ្មាន់កាំភ្លើងមួយក្រុមវាយឆ្មក់សណ្ឋាគារមួយ បណ្តាលឲ្យមនុស្សស្លាប់ជិត ២០នាក់

spot_img

ខ្មាន់កាំភ្លើងមួយក្រុមបានវាយឆ្មក់សណ្ឋាគារមួយក្នុងរដ្ឋធានី កាបុល ប្រទេសអាហ្គានីស្ថាន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៨នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
អាជ្ញាធរបានបញ្ជាក់ថា ខ្មាន់កំាភ្លើងបានប្រឈមមុខដាក់គ្នាជាមួយនឹងកង កំលាំងរក្សាសន្តិសុខ អស់រយៈពេល ១២ម៉ោង ដែលទើបបានបញ្ជប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។


ក្នុងចំណោមអ្នកស្លាប់ មាន ១៤នាក់ជាជនបរទេស និង ៤នាក់ទៀតជាជនជាតិអាហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃឈ្មោះ Najib Danish។

ខ្មាន់កាំភ្លើង ៤នាក់ក៏ត្រូវបានបាញ់សម្លាប់ដោយកងកំលាំងអាហ្គានីស្ថានផងដែរ។

កងកំលាំងរក្សាសន្តិសុខបានធ្វើការប្រតិបតិ្តការចាប់ពីជាន់ទី ១រហូតដល់ជាន់ទី ៦នៃសណ្ឋាគារ Intercontinental។

អ្នកនាំពាក្យបញ្ជាក់ថា ខ្មាន់កាំភ្លើង ៤នាក់បានចូលរួមក្នុងការវាយប្រហារ ប៉ុន្តែពួកសកម្មប្រយុទ្ធតាលីបង់ បានសេចក្តីប្រកាសថា ការវាយប្រហារជាទំនួលខុសត្រូវរបស់ពួកគេ និងបានបញ្ជាក់ថា គ្នារបស់គេមាន ៥នាក់ជាអ្នកធ្វើប្រតិបត្តិការវាយប្រហារ។

បើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃនៃប្រទេសនេះ បានឲ្យដឹងថា មនុស្សចំនួន ១៥៣នាក់ រួមទាំង ជនបរទេស ៤១នាក់ ត្រូវបានជួយសង្រ្គោះចេញពីសណ្ឋាគារ៕ សុភ័ក្ត្រ

spot_img
×