Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​នឹង​ផ្អាក​ការធ្វើ​អន្តោប្រវេសន៍ ចូល​ទឹកដី​ខ្លួន​បណ្តោះអាសន្ន ដើម្បី​ការពារ​ការងារ សម្រាប់​ពលរដ្ឋ​ខ្លួន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹងធ្វើ​ការចុះ​ហត្ថ​លេខ​លើ​បទបញ្ជា​មួយ ដើម្បី​ឲ្យ​មានការ​ផ្អាក​បណ្តោះអាសន្ន នូវ​ការធ្វើ​អន្តោប្រវេសន៍ ចូលក្នុង​ទឹកដី​អា​មេ​រិច​។​

​លោក​ត្រាំ សរសេរ​ក្នុង​បណ្តាញ​សង្គម Twitter ថា​”​ដោយ​មើលឃើញ​ពី​ការវាយប្រហារ ពីស​ត្រូវ​គ្មាន​រូប ព្រមទាំង​ការចាំបាច់ ក្នុងការ​ការពារ​ការ​ងារ សម្រាប់​ប្រជាជន​អា​មេ​រិច ខ្ញុំ​នឹងធ្វើ​ការចុះហត្ថលេខា លើ​បទបញ្ជា​ដើម្បី​ឲ្យ​ផ្អាក​បណ្តោះអាសន្ន នូវ​ការធ្វើ​អន្តោប្រវេសន៍​ចូលក្នុង​អា​មេ​រិច​”​។​

​អា​មេ​រិច​គឺជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ដោយមាន​អ្នក​ឆ្លង​សរុប​ជិត ៧៩០.០០០​នាក់ និង​ស្លាប់​ជាង ៤២.០០០​នាក់​។​

​ត្រាំ បាន​និយាយថា គាត់​កំពុង​ធ្វើ​កិច្ចការ​ជាមួយនឹង​អភិបាលរដ្ឋ​ទាំងអស់ ដើម្បី​ធានាថា ពួកគេ​មាន​ធនធាន​ដែល​ត្រូវការ ដើម្បី​ប​ង្កើ​ការធ្វើ​តេស្តរ​កវី​រុស​កូ​រ៉ូ​ណា​។​

​លោក​ក៏បាន​ជំរុញ​ឲ្យ​ប្រជាជន​អា​មេ​រិច ទាំងអស់​អនុវត្ត​គម្លាត​សង្គម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស បើទោះបី​ជាមាន​បាតុករ​ជាច្រើន ទូទាំងប្រទេស​បានធ្វើកា​រ​ទាមទារ ឲ្យ​បញ្ចប់​ការបិទ​ប្រទេស និង​ធ្វើ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ ឲ្យ​បាន​ឆាប់រហ័ស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×