Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​មើល​ទណ្ឌកម្ម​របស់​អាជ្ញា​ធរ​ឥណ្ឌា ទៅលើ​អ្នក​បំពាន​បម្រាម​ដើរហើរ​ក្នុងប្រទេស (​វីដេអូ​)

spot_img

​យើង​បាន​គិតថា ប្រទេស​ដទៃ​ប្រហែល​ក៏​នឹង​អនុវត្ត​ការដាក់ទណ្ឌកម្ម​ ចំពោះ​អ្នក​ដែល​មិន​ធ្វើតាម​វិធានការ​ដើរហើរ ឬ ជួបជុំ​ផឹកស៊ី​ជាដើម ដែល​ត្រូវ​បានដាក់​ចេញពី​រដ្ឋាភិបាល គឺ​បានធ្វើ​ការផាកពិន័យ ឬ ចាប់​ដាក់ពន្ធនាគារ ចំពោះ​អ្នករំលោភ​បំពាន​បម្រាម នៅក្នុង​អំឡុង​នៃ​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។

​ប៉ុន្តែ​នៅក្នុង​ប្រទេស​ឥណ្ឌា​វិញ ឃើញថា ពិតជា​ធ្វើ​ប្លែក​ពី​ប្រទេស​ដទៃ ព្រោះថា​ជំនួស​ឲ្យ​ការចាប់​ផាកពិន័យ ឬ ដាក់គុក នោះ​ប៉ូលីស​តាម​មូលដ្ឋាន បានធ្វើការ​ដាក់ទណ្ឌកម្ម​ទៅលើ​ជន​រំលោភបំពាន​ច្បាប់​ហាមឃាត់ តាមរយៈ​ការ​វិធី​ដ៏​អស់ទាស់​ផ្សេងៗ​ដូចខាងក្រោម ។​

​ជាក់ស្តែង កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ជនបរទេស​ចំនួន ១០ នាក់ ដែល​បំពាន​នឹង​បម្រាម​ដើរហើរ​នៅក្នុង​ប្រទេស​ឥណ្ឌា ត្រូវបាន​ដាក់ទណ្ឌកម្ម​ដោយ​ឲ្យ​សរសេរ​នូវ​ពាក្យ​សុំទោស “I am so sorry” នៅលើ​សន្លឹក​ក្រដាស​ស​ចំនួន ៥០០ ដង​។ នេះ​បើ​យោងតាម South China Morning Post ។​

​ការបិទ​ការដើរ​ហើរ នៅ​ទូទាំងប្រទេស​ឥណ្ឌា ត្រូវ​បានដាក់​កាលពី​ចុងខែ​មីនា ហើយ​ពលរដ្ឋ​ត្រូវបាន​អនុញ្ញាត ឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ សម្រាប់​ក្នុងករណី​ចាំបាច់​ដូចជា​ទិញ​ម្ហូបអាហារ និង​ទៅ​ឱសថស្ថាន​ប៉ុណ្ណោះ​។​

​អ្វីដែល​ប្លែក​ទៀត​នោះ គឺ​ដើម្បី​រារាំង​ពលរដ្ឋ​កុំ​ឲ្យ​នៅ​ជិតគ្នា អាជ្ញាធរ​ក្នុងប្រទេស​ឥណ្ឌា បាន​ប្រើ​វិធី​គូស​រង្វង់​មូល ដើម្បីឱ្យ​មនុស្ស​ឈរ​នៅ​ក្នុងនោះ គឺមាន​គោលបំណង​បង្ខំ​ឱ្យ​ប្រជាជន​អនុវត្ត​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូ​វីដ​១៩ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×