Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ខ្មែរ​ម្នាក់ ទទួលមរណភាព ដោយសារតែ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​អាល្លឺម៉ង់​

spot_img

​កាលពី​ថ្ងៃទី​១៩ ខែមេសា​ឆ្នាំ​២០២០ ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ មាន​ឈ្មោះថា អ៊ុំ សុ​ភី រស់នៅ​ប្រទេស​អាល្លឺម៉ង់ បានទទួល​មរណភាព ដោយសារ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក Sreyneang Pheun ដែលជា​អ្នករស់នៅ​អាល្លឺម៉ង់​ដូចគ្នា បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ “​ថ្ងៃនេះ ប្អូនស្រី Sophy Um រស់នៅ​ប្រទេស​អាល្លឺម៉ង់ បានទទួល​មរណភាព ដោយសារ​ការឆ្លង​នៃ​មេរោគ COVID-19 ឬ Corona Virus ។ ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ រស់នៅ​ប្រទេស​អាល្លឺម៉ង់​ដូចគ្នា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ដល់​ក្រុមគ្រួសារ​សព​ប្អូនស្រី និង​សូម​ឲ្យ​ដូង​វិញ្ញាណក្ខន្ធ​ប្អូនស្រី បាន​ទៅដល់​ឋាន​សុគតិភព កើត​ជាតិ​ណាៗ សូម​ឲ្យ​ប្អូនស្រី​មានសំណាង​ល្អ និង​អាយុ​វែងៗ​”​។

​ទន្ទឹមនេះ​ផងដែរ ឃើញថា​មាន​បងប្អូន​ខ្មែរ​យ៉ាងច្រើន ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ចូលរួម​សោកស្តាយ និង​សម្តែង​នូវ​ការ​កាន់ទុក្ខ​គ្រប់ៗ​គ្នា ចំពោះ​គ្រួសារ​នៃ​សព​ផងដែរ ៕ ដោយ​៖ លឹម ហុង​


spot_img
×