Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ សម្រេច​ឲ្យ គណបក្ស​ឯកភាព​ជាតិខ្មែរ ដំណើរការ​ជា​ផ្លូវការ​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បាន​អនុ​ញ្ញា​ត្ត​ឲ្យ គណបក្ស​ឯកភាព​ជាតិខ្មែរ បង្កើតជា​ផ្លូវការ ដោយមាន​ឈ្មោះ​សរសេរ​ជា​អក្សរ​កាត់ “​គ​.​ឯ​.​ជខ​” និង​មាន​អាសយដ្ឋាន នៃ​ទីស្នាក់ការ​កណ្ដាល​តាំងនៅ​ផ្ទះ​លេខ A០៨៦ ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ដែលមាន​លោក ញឹម សុធន ជា​តំណាង​ស្ថាបនិគ​ណ​បក្ស ។​

​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ នេះ​ថា ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ គណបក្ស​ឯកភាព​ជាតិខ្មែរ ដំណើរការ​ជា​ផ្លូវការ ឈ្មោះ​សរសេរ​ជា​អក្សរ​កាត់ “​គ​.​ឯ​.​ជខ​” មានឈ្មោះ​ជា​អក្សរ​ឡាតាំង​ថា “EKPHEAP CHEAT KHMER PARTY” សរសេរ ជា​អក្សរ​កាត់ “E.C.K.P” និង​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្ដាល​តាំងនៅ​ផ្ទះ​លេខ A០៨៦ ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ស្របតាម​បទ​ប្បញ្ញត្តិ​មាត្រា​៩ ត្រង់​វាក្យខណ្ឌ​ទី​១ នៃ​ច្បាប់​ស្ដីពី គណបក្សនយោបាយ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​សេចក្តីជូនដំណឹង​នេះ ដើម្បី​ទទួលបាន​សុពលភាព និង​អាចធ្វើ​សកម្មភាព​ស្របតាម​ច្បាប់ ស្ដីពី គណបក្សនយោបាយ គណបក្ស​ឯកភាព​ជាតិខ្មែរ ត្រូវ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​មាត្រា​៩ ត្រង់​វាក្យខណ្ឌ​ទី​២ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់ ស្ដីពី គណបក្សនយោបាយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×