Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ១៩​ករណី ដែលជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ទាប​បំផុត

spot_img

​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ១៩​ករណី​ប៉ុណ្ណោះ ដែល​វា​គឺជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ទាប​បំផុត ក្នុង​រយៈពេល​ជាង ១​ខែ​ចុងក្រោយ​។​

​ករណី​ឆ្លង​ទាប​ចុងក្រោយ​គឺ​នៅ​ថ្ងៃទី ១៤ ខែមីនា ដែលមាន​ត្រឹម ៧​ករណី​ប៉ុណ្ណោះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់​ប្រទេស​នេះ​។​

​សូមបញ្ជាក់ថា ថៃ ដែលជា​សមាជិក​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 សរុប​ចំនួន ២.៨១១​ករណី និង​អ្នកស្លាប់​ចំនួន ៤៨​នាក់​។​

​អ្នកជំងឺ​ចំនួន ២.១០៨​នាក់ ឬ​ស្មើនឹង ៧៥​ភាគរយ​នៃ​អ្នក​ឆ្លង​សរុប បានជា​សះស្បើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×