Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ក្រុង បដិសេធ ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក អធិរាជ មហា​សាច់ បង្ខូច​កិត្តិយស​របស់​សមត្ថកិច្ច ពាក់ព័ន្ធ បង្ក្រាប​គ្រឿងញៀន​

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​ទាំងស្រុង​របស់​ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុងការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បានជា​ច្រើន​ករណី​ក្នុង​ឆ្នាំ​២០១៩ ក៏ដូចជា​ការបង្ក្រាប​ជាច្រើន​ករណី​នៅ​ដើមឆ្នាំ​២០២០​នេ​។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បកស្រាយ​បំភ្លឺ និង​បដិសេធ​ទាំងស្រុង ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា អធិរាជ មហា​សាច់ ដែល​បានធ្វើការ​ឡាយ​វីដេអូ​បំ​ភ្លើ​ស ខុសពី​ការពិត​ទាំងស្រុង ក្នុង​គោលបំណង​បង្ខូច​កិត្តិយស​របស់​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ស្រប​ពេលដែល​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​ជំនាញ តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ដែល​តែងតែ​ខិតខំ​ជាប្រចាំ​មិន​ថា​យប់ ឬ​ថ្ងៃ ក្នុងការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បានជា​ច្រើន​ករណី​ក្នុង​ឆ្នាំ​២០១៩ ក៏ដូចជា​ការបង្ក្រាប​ជាច្រើន​ករណី​នៅ​ដើមឆ្នាំ​២០២០​នេះ ដោយបាន​ចុះ​ធ្វើ​រដ្ឋបាល និង​ចុះ​បង្ក្រាបបាន​មនុស្ស​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ ក៏ដូចជា​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅតាម​ក្លឹប​កំសាន្ត​ធំៗ​ជាច្រើន​កន្លែង និង​ក្នុង​តំបន់​ជាច្រើន​តាម​បណ្តា​ខណ្ឌ​នានា ។​

​មិន​ដូចជា​ហ្វេ​ស​បុក​ឈ្មោះ អធិរាជ​មហា​សាច់ ដែល​បាន​ចុះផ្សាយ​ថា​សមត្ថកិច្ច​ចាប់​តែ​អ្នកប្រើប្រាស់ ចាប់​តែ​អ្នកទិញ មិន​ចាប់​អ្នកលក់ …​។​

​ជាពិសេស​ការ​ផុស​នេះ​គឺ​ផ្តើមចេញពី​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ រហស្សនាម ខ្លា ស ជាមួយនិង​ភស្តុតាង​គ្រឿងញៀន​មួយកញ្ចប់ នៅក្នុង​កាបូប ហើយ​អ្នកកាសែត​នោះ​ក៏បាន​សារភាពថា​ខ្លួន​បាន​ប្រើ​ក្មេង​ម្នាក់​ទៅ​ទិញ​មែន ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​យកមកអនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​បើ​បុគ្គល​រូបនេះ នៅតែ​និយាយ​បំ​ភ្លើ​ស ដោយ​មើលងាយ​មកលើ​ក្រសួងមហាផ្ទៃ សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​គ្មាន​ការពិត​ទៀត​នោះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ ។​

​រូបភាព​ជាច្រើន បានបង្ហាញ​ឲ្យ​ឃើញថា សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​បង្ក្រាប​ទាំង​ទីតាំង​ចែកចាយ​ធំៗ ចាប់បាន​អ្នកជួញដូរ​ជា​ច្រើ​នាក់​បញ្ជូនទៅ​តុលាការ ក៏ដូចជា​ការចាប់​បាន​អ្នកប្រើប្រាស់​សារធាតុ​ញៀន​ជាច្រើន​ទៀតផង ៕​ដោយ​៖​កូ​ឡាប​

spot_img
×