Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសឥណ្ឌា កាត់​អណ្តាត​បូជា​អាទិទេព ស​ង្ឃឹ​ថា​នឹង​កម្ចាត់​មេរោគ​កូ​វីដ​ឲ្យ​អស់ពី​ពិភពលោក លទ្ធផល​ដេក​សន្លប់​ស្តូកស្តឹង

spot_img

​បុរស​ម្នាក់​នៅក្នុង​ប្រ​ទ​ទេស​ឥណ្ឌា បានធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើលនិង​ស្លុតចិត្ត​ជាខ្លាំង នៅពេល​ដឹងថា​គាត់​បាន​កាត់​អណ្តាត​ខ្លួនឯង ដើម្បី​បូជា​អាទិទេព​ក្នុង​ជំនឿ​ង​សង្ឃឹមថា អាទិទេព​នឹង​បញ្ឈប់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ចេញពី​ពិភពលោក ។​

Vivek Sharma អាយុ ២៤ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​រូបគាត់​ត្រូវបាន​រកឃើញ​ដេក​សន្លប់​ស្តូកស្តឹង ខណៈ​អណ្តាត​នៅក្នុង​ដៃ​របស់គេ កាលពី​ថ្ងៃអាទិត្យ ស្ថិតនៅ Suigam ក្នុងស្រុក Banaskantha រដ្ឋ Gujarat ។​

​ជាងចម្លាក់​ថ្ម​រូបនេះ ត្រូវបាន​គេ​និយាយថា បាន​ខកចិត្ត​ជាខ្លាំង នៅពេល​ប្រទេស​ត្រូវបាន​បិទទ្វា​ចេញចូល​ដោយសារ​វីរុស Covid-19 ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មិនអាច​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​នៅ Morena រដ្ឋ Madhya Pradesh ។​

​មុន​ហេតុការណ៍​កើតឡើង គាត់​បាន​ប្រាប់​អ្នក​រួមការ​ងារ​ថា គាត់​ទៅ​ផ្សារ ។ ប៉ុន្តែ នៅពេល​ពុំ​ឃើញ​គាត់​វិលត្រឡប់​មកវិញ បងប្រុស​គាត់​ក៏​ទាក់ទង​ទូរស័ព្ទ និង​បានលឺ​សម្លេង​អ្នកផ្សេង​បាន​ប្រាប់ថា Vivek បាន​កាត់​អណ្តាត​ខ្លួនឯង​គាត់​ហើយ​នៅឯ​ប្រាសាទ Nadeshwari ។​

​បុរស​រូបនេះ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មួយ​ស្ថិតក្នុង​តំបន់​Tharad – ទីកន្លែង​ដែល​ក្រុមគ្រូពេទ្យ​ព្យាយាម​ភ្ជាប់​អណ្តាត​របស់គេ​ឡើងវិញ ប៉ុន្តែ គេ​នៅ​មិនទាន់​ដឹងថា ពួកគេ​ទទួលបាន​ជោគជ័យ ឬ​យ៉ាងណា​នោះ​នោះទេ​។

​ប្រភពពី​ប៉ូលីស បាន​ប្រាប់​សារព័ត៌មាន​ឥណ្ឌា​ថា បុរស​ខាងលើនេះ​បាន​ជឿជាក់ថា អណ្តាត​របស់គាត់​អាច​ត្រូវបាន​ប្រើ​ជាការ​លះបង់​ដើម្បី​ផ្គាប់ចិត្ត Nadeshwari Mataji និង​បញ្ឈប់​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វីដ​១៩​នេះ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ metro)​

spot_img
×