Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​រំដោះប្រជាជន​ចិន និង​កងពលតូច​លេខ​៧០ ពុំមាន​ជំងឺ​កូ​វីដ​-១៩​នោះ ក្រោយ​បញ្ចប់​លំ​ហាត់​សមយុទ្ធ​នាគ​មាស ចំនួន​១៤​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ កងពលតូច​លេខ​៧០ នៅ​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០​នេះ បានប្រកាស​ព័ត៌មាន​ថា កងទ័ព​រំដោះប្រជាជន​ចិន ដែល​មក​ចូលរួម​លំ​ហាត់​សមយុទ្ធ​នាគ​មាស បានធ្វើ​ដំណើរ​ដល់​ប្រទេស​ចិន​ចំនួន​១៤​ថ្ងៃ​ហើយ និង​បានប្រកាសថា កងទ័ព​ទាំងអស់​ដែល​បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ គឺ​ពុំមាន​ជំងឺ​កូ​វីដ​-១៩​នោះទេ ចំណែក​ភាគី​កងទ័ព​កម្ពុជា ពិសេស​កងកម្លាំង​នៃ​កងពលតូច​លេខ​៧០ ក៏​មិនមាន​អ្នកណាម្នាក់ ឆ្លង​វីរុស​នេះដែរ ក្នុង​ពេលធ្វើ​សមយុទ្ធ​រួមគ្នា​។​

​មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​មានប្រសាសន៍ថា លទ្ធផល​ដែល​បង្ហាញ​អំពី​ការមិន​ឆ្លង​ជំងឺ​រវាង​កង ទ័ព​នៃ​ប្រទេស​ទាំង​២​នេះ គឺជា​ជោគជ័យ​មួយ​ដ៏​ធំធេង ពោលគឺ​មិន​ត្រឹមតែ​ជោគជ័យ​លើ​ការហ្វឹកហាត់​ជំនាញ​ប្រឆាំង​អំពើ​ភេ​វរ​កម្ម​រួមគ្នា​នោះទេ ប៉ុន្តែ​ក៏​ជា​ជោគជ័យ​នៃ​ការការពារ និង​ថែទាំ​សុខភាព​ជាមួយគ្នា​បាន​យ៉ាង​ល្អ ក្នុងនាម​ជា​មិត្ត​ផងដែរ ដោយ​ក្នុងនោះ​មាន​កងពលតូច​លេខ​៧០ ជា​អ្នកទទួល​ធានា​ការពារ​ការពារ​ក្នុង​ទីលាន​សមយុទ្ធ​នៅ​សាលា​តេ​ជោ​សែន​ជុំ​គិរី និង​នៅ​បញ្ជាការដ្ឋាន​កងពល​នៅ​ភ្នំពេញ ។​

​លោក​បាន​ថ្លែង​ទៀតថា “​តាម​ការចង្អុលបង្ហាញ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ក៏ដូចជា​មន្ត្រី​ជំនាញ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ យើង​បាន​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង នូវ​វិធានការ​សុវត្ថិភាព ដើម្បី​ការពារ​សុខភាព​បងប្អូន​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការមិន​ឆ្លង​ជំងឺ​រាតត្បាត​កូ​វីដ – ១៩ នេះ ខណៈដែល​ប្រទេស​កម្ពុជា និង​ចិន ក៏ដូចជា​បណ្ដា​ប្រទេស​ជាច្រើន នៅក្នុង​សកលលោក កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​។​”

​សូមជម្រាបថា ក្នុងអំឡុង​ពេលធ្វើ​សមយុទ្ធ​រួមគ្នា​នោះ កងពលតូច​លេខ​៧០ បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង ក្នុងការ​ចេញចូល​បរិ​វេណ​ទីតាំង​ទាំង​២​ខាងលើ ពិសេស​គឺ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ តាម​គោលដៅ ដែល​ថ្នាំ​មួយចំនួន​គឺ​ទទួលបាន​ពី​ខាង​ភាគី​ចិន និង​បាន​អនុវត្តតាម​សេចក្តីប្រកាស របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ ក្នុងការ​បង្ការ​ជំងឺ​កូ​វីដ – ១៩ នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×