Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទេស​ចិន​នឹងចូលរួម​ជាមួយ​កម្ពុជា ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ប្រទេស​ចិន​គាំទ្រ​និង​ជួយ​កម្ពុជា​ជានិច្ច ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​កន្លងមក ប្រទេស​ចិន បាន​បញ្ជូន​នូវ​គ្រឿង​បរិក្ខារ ជាមួយនឹង​ពេទ្យ​ជំនាញ​មកជួយ​កម្ពុជា ហើយ​ចំពោះមុខ​ប្រទេស​ចិន នឹង​បន្ត​ជួយ​កម្ពុជា បើ​ប្រទេស​កម្ពុជា​ត្រូវ​ការឱ្យ​ប្រទេស​ចិន​ជួយ​។​

​នា​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​ប្រគល់​-​ទទួល សម្ភារ​បរិក្ខារ​សម្រាប់​បម្រើឱ្យ​ការការពារ និង​ឆ្លើយតប​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្រោម​ជំនួយ​របស់​ទីក្រុង​សៀង​ហៃ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​អធិបតីភាព​ឯកឧត្ដម វ៉ាង វេន​ធាន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។ អំណោយ​ជា​សម្ភារ​បរិក្ខារ​រួមមាន ម៉ាស​N95 ចំនួន​៣.០០០​ម៉ាស ម៉ាស​វេជ្ជសាស្ត្រ ចំនួន​២០.០០០​ម៉ាស និង​សម្លៀកបំពាក់​ការពារ​មេរោគ ចំនួន​៥០០​ឈុត​។​

​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ឃួ​ង ស្រេង បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​ប្រទេស​ចិន ដែល​តែងតែ​ជួយ​កម្ពុជា ក្នុង​កាលៈទេសៈ​នេះ បើទោះបីថា នៅក្នុង​ប្រទេស​ចិន បាននិងកំពុង​ប្រឈម​នឹង​បញ្ហា​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​ប៉ុន្តែ ចិន​នៅតែ​បន្ត​ជួយ​មក​កម្ពុជា ដោយបាន​បញ្ជូន​នូវ​គ្រឿង​បរិក្ខារ ដើម្បី​ការពារ​ទប់ស្កាត់​នូវ​ជំងឺ​នេះ មក​ឲ្យ​កម្ពុជា​។ នេះ​គឺជា​មិត្ត​ដ៏​ល្អ​បំផុត ដែល​ជួយ​គ្នា​ក្នុង​គ្រាក្រ​។​

​ឯកឧត្តម បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​ត្រូវការពារ​ខ្លួន​ឱ្យបាន​ល្អប្រសើរ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល កុំ​ភ័យ​ខ្លាំងពេក និង​កុំ​ហ៊ាន​ខ្លាំងពេក បន្តធ្វើ​អនាម័យ​ឲ្យ​បាន​ជាប់​ជាប្រចាំ​ពិសេស លាងដៃ ពាក់​ម៉ាស​ការពារ លាង​ជែ​ល ឲ្យ​បានការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ជាដើម ។​

​ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ប្រទេស​ចិន​នឹងចូលរួម​ជាមួយ​កម្ពុជា ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​កម្ពុជា ។ ប្រទេស​ចិន​គាំទ្រ និង​ជួយ​កម្ពុជា​ជានិច្ច ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ។ ឯកឧត្តម បន្តថា កន្លងមក​យើង​បាន​បញ្ជូន​នូវ​គ្រឿង​បរិក្ខារ ជាមួយនឹង​ពេទ្យ​ជំនាញ​មកជួយ​កម្ពុជា ហើយ​ចំពោះមុខ​ប្រទេស​ចិន នឹង​បន្ត​ជួយ​កម្ពុជា បើ​ប្រទេស​កម្ពុជា​ត្រូវ​ការឱ្យ​ប្រទេស​ចិន​ជួយ​នោះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×