Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​ដាំ​កញ្ឆា នៅក្នុង​ចម្ការ​ត្រាវ​

spot_img

​ខេត្តកណ្តាល​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​លួច​ដាំ​កញ្ឆា ។ បន្ទាប់ពី​ចាប់ខ្លួន សមត្ថកិច្ច បាន​ដក​និង​រឹបអូស​ដើម​កញ្ឆា​ស្រស់​ចំនួន​១១៥​ដើម​។ ជនសង្ស័យ បាន​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​នៅក្នុង​ចម្ការ​ត្រាវ​មួយ ត្រង់ចំណុច​ចុង​ព្រែក​យូ​ហ៊ឹង ស្ថិតក្នុង​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ហើយ​ប្រតិបត្តិ​ការបង្ក្រាប​ធ្វើឡើង កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២១​ខែមេសា​ឆ្នាំ​២០២០ ។​

​លោក​វរសេនីយ៍ត្រី ពុ​យ ទ្រី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ត្រើយ​ស្លា បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​២​នាក់ ដែល​ចាប់ខ្លួន​ឈ្មោះ ហេង ហុក​សេង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ កសិករ លួចលាក់​ដាំ​ដើម​កញ្ឆា​និង​ក​ញ្ឆុ​ង​ចំនួន​១៧​ដើម និង​ឈ្មោះ ឌឿ ឡេង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ កសិករ លួចលាក់​ដាំ​ដើម​កញ្ឆា​និង​ក​ញ្ឆុ​ង​ចំនួន​៩៨​ដើម ពួកគេ​មាន​ទីលំនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ថា​នៅត្រង់ចំណុច​ចុង​ព្រែក​យូ​ហ៊ឹង​មាន​គេ​លួចលាក់​ដាំ​ដំណាំ​កញ្ឆា នៅក្នុង​ចម្ការ​ត្រាវ​រួចមក លោក​បាន​រាយការណ៍ ជូន​លោក​អធិការនគរបាល​ស្រុក​ស្នើសុំ​កម្លាំង​សហការ ដើម្បី​ចុះ​ធ្វើការ​ប​ង្ក្រា​ជាក់ស្តែង រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ម្ចាស់​កញ្ឆា និង​ធ្វើ​ការដកហូត​វត្ថុតាង​ដើម​កញ្ឆា​ស្រស់​ចំនួន​សរុប​១១៥​ដើម​ធំៗ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​តាមច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×