Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​ពង្រីក​បណ្តាញ​ជាតិ ឱ្យ​គ្របដណ្តប់​ដល់​ភូមិឋាន​ប្រជាពលរដ្ឋ នៅតាម​ជនបទ ដើម្បីឱ្យ​ពួកគាត់ ទទួលបាន​ផលប្រយោជន៍ ចំពោះ​តម្លៃ​អគ្គិសនី​សមរម្យ

spot_img

ភ្នំពេញ ៖​ឯកឧត្ដម វិចទ័រ ហ្សូ​នា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រសួង​នឹង​ពង្រីក​បណ្តាញ​ជាតិ ឱ្យ​គ្របដណ្តប់​ដល់​ភូមិឋាន​ប្រជាពលរដ្ឋ នៅតាម​ជនបទ ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​ផលប្រយោជន៍ ចំពោះ​តម្លៃ​អគ្គិសនី​សមរម្យ ក្នុងពេល​បច្ចុប្បន្ននេះ ដែល​កំពុងតែ​ទទួលបាន គឺ​ការប្រើប្រាស់​លើសពី​២០០​គីឡូវ៉ាត់ម៉ោង ឡើងទៅ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ ឯកឧត្ដម វិចទ័រ ហ្សូ​នា បាន​លើកឡើងថា ទោះជា​បច្ចុប្បន្ននេះ ប្រេង​ចុះ​ប៉ុណ្ណឹង​ក៏ដោយ​បើសិនជា​យើង​ផលិត​អគ្គិសនី​ដោយសារ​ប្រេង ប្រហែល​ប្រេង​រាល់ថ្ងៃ មាន​តម្លៃលើស​បច្ចុប្បន្ន​នេះ​។ បច្ចុប្បន្ននេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការផ្គត់ផ្គង់​ពី​បណ្តាញ​ជាតិ ក្នុង​បរិមាណ​៩០​ភាគរយ អ្នក​ទាំងឡាយ​ដែល​បានទទួល​ការផ្គត់ផ្គង់​ពី​ម៉ាស៊ីន​តូចៗ នៅ​ជនបទ​ថ្លៃ​ភ្លើង​ខ្ពស់ជាង ២០០០​រៀល បើ​យក​ប្រេង​ទៅ​ផលិត​ជា​អគ្គិសនី លើសពី​២០០០​រៀល នាបច្ចុប្បន្ន​”​។

​ឯកឧត្ដម​បាន​បន្ដថា ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រសួង​នឹង​ពង្រីក​បណ្តាញ​ជាតិ​ឱ្យ​គ្របដណ្តប់​ដល់​ភូមិឋាន​ប្រជាពលរដ្ឋ នៅតាម​ជនបទ ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​ផលប្រយោជន៍ ចំពោះ​តម្លៃ​អគ្គិសនី​សមរម្យ ក្នុងពេល​បច្ចុប្បន្ននេះ ដែល​កំពុងតែ​ទទួលបាន គឺ​ការប្រើប្រាស់​លើសពី​២០០​គីឡូវ៉ាត់ម៉ោង ឡើងទៅ​គឺមាន​តម្លៃ ៧០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ ចំពោះ​ការប្រើប្រាស់​ក្រោម​នេះ វា​អាច​ចុះ​រហូតដល់​តម្លៃ ៣៨០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ជាដើម ដែល​ទាំងនេះ​ជាការ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប​។

​ឯកឧត្ដម​បាន​បន្ដទៀត​ថា កម្ពុជា​បន្តធ្វើ​ការរក​ស៊ី​អគ្គិសនី ទៅតាម​ការកំណត់ថ្លៃ​តាមរយៈ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​និរន្តរភាព​លើ​ការផ្គត់ផ្គង់​អគ្គិសនី ប្រសិនបើ​អ្នកប្រើប្រាស់​ចង់បាន​តម្លៃ​អគ្គិសនី មានតម្លៃ​ថោក ហើយ​អត់​មាន​និរន្តរភាព ហើយ​ជឿជាក់ថា ពេលណា​មួយ នឹង​អស់​អគ្គិសនី​ប្រើប្រាស់​ទាំងអស់គ្នា​។

​ឯកឧត្ដម​បាន​បន្ថែម​ថា “​ក្នុងករណី​ផលិត​ថ្លៃដើម និង​ថ្លៃ​លក់​ចេញ​អត់​មាន​សមាមាត្រ ដែល​ធ្វើឱ្យ​អង្គភាព​មួយរ​ស់បាន​ពេលនោះ នឹង​ធ្វើឱ្យ​ការផ្គត់ផ្គង់ មាន​ភាពរអាក់រអួល អាច​នឹង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សង្គម សេដ្ឋកិច្ច ជាពិសេស​វា​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​នានា​ផងដែរ​”​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា ជា​គោលដៅ​សម្រាប់​អនុវត្តន៍​បន្ត​នៅក្នុង​ឆ្នាំ​២០២០​នេះ ក្រសួង​រ៉ែ និង​ថាមពល មាន​គោលដៅ​ក្នុង​ការតភ្ជាប់​បណ្តាញ និង​ផ្គត់ផ្គង់​ការប្រើប្រាស់​ថាមពល​អគ្គិសនី នៅតាម​លំនៅឋាន​នានា របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឱ្យបាន​ប្រមាន​៨០​ភាគរយ​។ ឯកឧត្តម​បាន​បញ្ជាក់ថា កម្ពុ​ជាមាន​អនុភាព​ថាមពល​សរុប​ចំនួន​៣.៣៨២​មេ​ហ្គា​វ៉ា​ត់ ហើយ​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ មាន​ការតភ្ជាប់​បណ្តាញ​ចែកចាយ នៅតាម​ភូមិ​បាន​៩២,៦៨​ភាគរយ ក្នុងចំណោម​១៤.១៦៨​ភូមិ​នៅ​ទូទាំងប្រទេស​។

​ឯកឧត្ដម​បាន​បន្ដថា ក្រសួង​បាន​ត​ភ្ជាប់​បណ្តាញ​ចរន្តអគ្គិសនី និង​ផ្គត់ផ្គង់​ដល់​លំនៅឋាន ប្រជាពលរដ្ឋ​បាន​ប្រមាណ ៧៤,៧៨ ភាគរយ​។ ទន្ទឹមនេះ បច្ចុប្បន្ន មាន​ភូមិ​ចំនួន​១៣.១៣៣ ភូមិ មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​នៅសល់​ភូមិ​ចំនួន​១.០៣៧ ដែល​យើង​នឹង​បញ្ចប់​គោលដៅ​នៅក្នុង​ឆ្នាំ​២០២០​នេះ ។​

ឯកឧត្តម​បាន​បន្ថែមថា មាន​ឧបសគ្គ​ដែល​មិនអាច​សម្រេចបាន ដោយមាន​ប្រមាណ​២៤៣​ភូមិ ដែល​ស្ថិតនៅ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល និង​ភូមិ​មួយចំនួនទៀត​លិច​ទឹក ៦​ខែ​គោក ៦​ខែលិច និង​ជា​ភូមិ​បណ្ដែត​ទឹកជា​ដើម​។ ដែល​ទាំងអស់នេះ​ជា​បញ្ហា និង​ជា​ឧបសគ្គ​ក្នុងការ​សម្រេចបាន​តាម​ផែនការ ប៉ុន្តែ​យើង​នៅតែ​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យបាន​ជាង​៩៨​ភាគរយ នៃ​ផែន​ការសរុប​៕​ដោយ៖កូឡាប

spot_img
×