Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ ទី ២២ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

ដួងជតារាសីល្អប្រសើរ ៖ រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ កិច្ចការងារ​ជឿនលឿន​ទៅមុខ ឯ​បញ្ហា​រាំងស្ទះ​មាន​តិចតួច​។

ជំនួញ ៖ ​​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសីស្រុតចុះ ៖ រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឬ​ទៅ​តានតឹង​ក្នុង​រឿង​អ្វីមួយ​ឡើយ​ព្រោះថា​ផល​អាក្រក់​ងាយ​កើត​ចំពោះមុខ​ណាស់ដែរ​។​លោកអ្នក​មិន​គប្បី​លូកដៃ​ទៅក្នុង​ល្បែងស៊ីសង​ឡើយ​ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង​ហើយ​ពិសេស​ជួប​ផល​លំបាក​ណាមួយ​ជាន់ក​បន្ថែម​ទៀតហើយ​រើខ្លួន​លែងរួច។

ជំនួញ ៖ ​​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​

ស្នេហា ៖ ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​បែកបាក់​៕

​ឆ្នាំខាល​

ដួងជតារាសីស្រុតចុះ ៖ ​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​កិច្ចការងារ​គេ​ប្រគល់ឱ្យ​គប្បី​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ល្អ​ព្រោះថា​ងាយ​កើត​ភ្លាំងភ្លាត់​ណាស់​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ការប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​ផល​ល្អ និង ផល​អាក្រក់​ដើរ​ទន្ទឹមគ្នា​ជានិច្ច​។​

ជំនួញ ៖ ​ការ​ជួញ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ ហើយ​បើ​រកស៊ី​នាយអាយ​ក្បែរៗ​ផ្ទះ​បាន​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

ស្នេហា ៖ មានការ​កើតទុក្ខ​មិន​សូវ​ស្បើយ​ដែរ​ទេ​ ដោយសារ​រឿង​រ៉ាវ​ប្រទាំង​ប្រទើស​កើតឡើង​បន្តបន្ទាប់​នា​ពេលកន្លងមក​៕

ឆ្នាំថោះ​

ដួងជតារាសីល្អប្រសើរ  ៖ រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ និង ពិសេស​ទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។​

ស្នេហា ៖ មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

ដួងជតារាសីស្រុតចុះ ៖ ​​រាសី​ស្រុតចុះ​។

ការងារ ៖​ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​ផលប៉ះពាល់​មួយចំនួន​កើតឡើង​ធ្វើឱ្យ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ។ ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​សន្សឹមៗ​ហើយ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​​។​

ជំនួញ ៖ ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ឬ​ប្រាថ្នា​ខ្ពស់​ពេក​ប្រយ័ត្ន​ធ្លាក់ចុះ​មកវិញ​ត្រូវ​ឈឺខ្លួន​ឯង​ដោយ​ឥត​បាន​ប្រយោជន៍​អ្វី​។​

ស្នេហា ៖ មានការ​លូតលាស់​យឺត​តែ​ការ​ថយក្រោយ​នោះ​លឿន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​បំផុត​៕

ឆ្នាំម្សាញ់​

ដួងជតារាសីល្អប្រសើរ ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើ​អ្វី​តែង​ទទួលជោគជ័យ​សន្សឹមៗ​ទៅមុខ​ជានិច្ច​។

ជំនួញ ៖ ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមី​

ដួងជតារាសីល្អប្រសើរ ៖ ​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ក្នុងថ្ងៃនេះ​​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ ការចរចា​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ហួស​ពី​ការ​គិតទុក​ផង​។

ជំនួញ ៖ ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​តែ​ងាយ​ចំណាយ​ទៅវិញ ​ហេតុនេះ​ត្រូវ​ចេះ​ចាយវាយ​សន្សំសំចៃ​ដើម្បី​ចៀសវាង​ជួប​វិបត្តិ​ថវិការ​ណាមួយ​កើតឡើង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​មានការ​ស្មុគស្មាញ​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​

ដួងជតារាសីល្អប្រសើរ ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ដំណើរ​ជីវិត​របស់​លោកអ្នក ក្នុងថ្ងៃនេះ​អាច​សម្រុក​ការងារ​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ​មាន​សន្ទុះ​ជឿនលឿន​ទៅមុខ​ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ដាច់ខាត​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំវក​

ដួងជតារាសីល្អប្រសើរ ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​​បើ​ចង់​សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ក៏​ល្អប្រសើរ​ដែរ​ ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​

ជំនួញ  មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​មាន​ភាពត្រជាក់ត្រជុំ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំរកា​

​ដួងជតារាសីល្អមធ្យម ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​នូវ​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​អាចចៀសផុត​ផល​លំបាក​ទាំងពួង។

ជំនួញ ៖ ​​ជួប​ការលំបាកក្នុងការ​រក​ផល​ចំណូល​បន្តិច​ ពិសេស​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផងដែរ ​។​

ស្នេហា ៖ មាន​ភាព​ប្រទាំង​ប្រទើស​និង​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ ​ដូចនេះ​ត្រូវធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ៕

​ឆ្នាំច​

ដួងជតារាសីស្រុតចុះ ៖ រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ចំពោះមុខ​ផង​។

ជំនួញ ៖ ចូរ​ចេះ​មាន​ចិត្តត្រង់​ទៅ​ត្រង់​មក​មិនត្រូវ​មើល​ឃើញតែ​ផលប្រយោជន៍ ​បើ​ពុំនោះ​នឹង​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ទើប​ប្រសើរ​។​

ស្នេហា ៖ គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​មិនមាន​ការរីកលូតលាស់​ទៅមុខ​៕

​ឆ្នាំកុរ​

​ដួងជតារាសីស្រុតចុះ ៖ រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ក្នុង​រឿង​អ្វីមួយ​ ព្រោះថា​មិន​ផ្តល់​ដូច​ប្រាថ្នា​ឡើយ​។​

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ ​មិនត្រូវមានចិត្ត​ប្រកាន់យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នោះឡើយ​។​

ស្នេហា ៖ ​​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕

spot_img
×