Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​បានសម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​ការពារ​និង​អភិវឌ្ឍន៍​សត្វ ព្រៃឈើ ជលផល​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី 21 ខែមេសា​ឆ្នាំ 2020 បានចេញ​លិខិត​មួយច្បាប់​ផ្អាក​សកម្មភាព​អង្គការ​ការពារ​និង​អភិរក្ស​សត្វ​ព្រៃឈើ​ជលផល​កម្ពុជា​ជា​បណ្ដោះអាសន្ន​។

​បើ​យោងតាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជម្រាប​មក​លោក​ឈាវ​អាន​សាលី​ដេ​ត​ប្រធាន​អង្គការ​ការពារ​និង​អភិរក្ស​សត្វ​ព្រៃឈើ​ជលផល​កម្ពុជា​។​

​ក្រសួងមហាផ្ទៃ បាន ពិនិត្យឃើញថា អង្គការ​ការពារ​និង​អភិរក្ស​សត្វ​ព្រៃឈើ​ជលផល​កម្ពុជា បានធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ប្រការ 8 នៃ​លក្ខន្តិកៈ របស់ខ្លួន ដែល​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​និង​ពុំបាន​បំពេញ​កាតព្វកិច្ច​តាម​ការកំណត់​ក្នុង​បទបញ្ញត្តិ​មាត្រា 10 និង​មាត្រា 25 នៃ​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​ធ្វើ​សកម្មភាព​ខុសច្បាប់​នឹងធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​អនុលោម​តាមច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ​សម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​នេះ​ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល 90 ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​។

​ក្រសួងមហាផ្ទៃ​ក៏បាន​បង្គាប់​ឲ្យ​អង្គការ​នេះ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី និង​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្ដាល ព្រមទាំង​ត្រូវ​ផ្ដល់នូវ​របាយការណ៍ បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍ ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ 2017 ឆ្នាំ 2018 ឆ្នាំ 2019 ជូន​មក​ក្រសួងមហាផ្ទៃ​ក្នុង​រយៈពេល​យ៉ាងយូរ 30 ថ្ងៃ​។ ក្នុងករណី​មិន​អនុវត្តតាម​ការជូនដំណឹង​នេះ​ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

ដោយ​៖​កូ​ឡាប​

spot_img
×