Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​ហ៊ុន​ស៊ី​ណាត ប្រកាស​មិន គាំទ្រ​ទៅលើ​សកម្មភាព​ខុសច្បាប់​របស់​ឈ្មោះ​សុវណ្ណ រិទ្ធី ហើយ​ស្នើឱ្យ​សមត្ថ​កិច្ចចាត់ការ​ចំពោះ​បុគ្គល​ណា​យក​សំណេរ​របស់លោក​ជំទាវ​ទៅ​បកស្រាយ​

spot_img

​ភ្នំពេញ​៖ ​លោកជំទាវ​ហ៊ុន ស៊ី​ណាត បាន​សរសេរ​សំណេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ជំទាវ​កាលពី​ថ្ងៃទី 12 ខែមេសា​ឆ្នាំ 2020 ដែលមាន​ខ្លឹមសារ​ថា ២;៣​ថ្ងៃ​កន្លងមកនេះ​ខ្ញុំ​ឃើញ​សំណេរ​នៅលើ​គណនី​facebook មួយចំនួន​តូច​បាន​បង្ហោះ​របៀប​វ៉ៃ​ប្រហារ​ទៅលើ​ក​ក្រុមគ្រួសារ​ក្មួយ​សុវណ្ណ សុខា​ទាំង​លាប​ពណ៌​ថា​មាន​និន្នាការ​បក្សប្រឆាំង​ពោល​ក្រោយពី​កូនប្រុស​របស់គាត់​ឈ្មោះ​សុវណ្ណ រិទ្ធី​ត្រូវបាន​តុលា​ការដាក់​ឃុំខ្លួន​នៅ​ពន្ធនាគារ ។​

​ពាក់ព័ន្ធ​ដឹង​សំណេរ​របស់លោក​ជំទាវ​ខាងលើនេះ​គឺ​លោកជំទាវ​បាន​សរសេរ​រៀបរាប់​ពី​ប្រវត្តិ​ខ្លះ​របស់​ឈ្មោះ​សុវណ្ណ​សុខា​ដែល​លោកជំទាវ​បាន​ធ្លាប់​ដឹង​កាលពីមុន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​ស្រាប់តែ​អ្នកសារព័ត៌មាន​និង​បុគ្គល​មួយចំនួន​បាន​យក​ខ្លឹមសារ​នៃ​សំណេរ​នេះ​ទៅ​បកស្រាយ​ថា​លោកជំទាវ​គាំទ្រ​ទៅលើ​សកម្មភាព​ខុសច្បាប់​របស់​ឈ្មោះ​សុវណ្ណ​រិទ្ធី​ទៅវិញ​។​

​លោកជំទាវ​បានលើកឡើង​ទៀតថា ន័យ​ដែល​នាង​ខ្ញុំ​បាន​សរសេរ​រៀបរាប់​ខាងលើ​គឺ​មិនមែន​ធ្វើឡើង​ក្នុងន័យ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ប្រព័ន្ធតុលាការ​ឬក៏​លូកលាន់​ក្នុង​ចំណាត់ការ​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​ឈ្មោះ​សុវណ្ណ​រិទ្ធី​ដើម្បី​ទទួលបាន​ការបន្ធូរបន្ថយ​ឬ​ការលើកលែងទោស​លើ​ឈ្មោះ​សុវណ្ណ​រិទ្ធី​ទេ​ហើយ​ការសរសេរ​នេះ​ក៏​មិនមែន​ធ្វើឡើង​ក្នុងន័យ​ដើម្បី​ប្រឆាំងនឹង​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​នោះឡើយ​។

​លោកជំទាវ​បាន​សូម​ឲ្យ​សាធារណជន​ទាំងអស់​មេត្តា​ឈប់​មានការ​ភាន់ ច្រឡំ​មកលើ​រូបលោក​ជំទាវ​តទៅទៀត​ជាពិសេស​សូមឱ្យ​អ្នកសារព័ត៌មាន​និង​បុគ្គល​មួយចំនួន​បញ្ឈប់​ជាបន្ទាន់​នូវ​ការយក​សំណេរ​របស់លោក​ជំទាវ​ខាងលើ​ទៅធ្វើ​ការបកស្រាយ​ក្នុងន័យ​អ្វី​ផ្សេងទៀត​ដែល​អាច​ឲ្យ​សាធារណជន​កាន់តែ​មានការ​ភាន់ច្រឡំ​លើ​លោកជំទាវ ហើយ​លោកជំទាវ​ក៏​ប្រកាស​បដិសេធចោល​ទាំងស្រុង​នូវ​រាល់​ការបកស្រាយ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​បំភ្លឺ ។ លោកជំទាវ​ហ៊ុន​ស៊ី​ណាត​ក៏បាន​លើកឡើង​ទៀតថា​ប្រសិនបើ​អ្នកសារព័ត៌មាន​ឬ​បុគ្គល​ណាមួយ​នៅតែ​បន្ត​យក​សំណេរ​របស់លោក​ជំទាវ​ខាងលើ​ទៅធ្វើ​ការបកស្រាយ​ប្រាស់ចាក​ពី​អត្ថន័យ​ដែល​លោកជំទាវ​បាន​បំភ្លឺ​នោះ​លោកជំទាវ​ស្នើសុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​ចំណាត់ការ​ផ្លូវច្បាប់​ជាបន្ទាន់​ទៅលើ​អ្នកសារព័ត៌មាន​និង​បុគ្គល​ទាំងនោះ​។​

​ចំណែក​លោក​ឧកញ៉ា​ហេង ឡុង ក៏បាន​លើកឡើង​ផងដែរ​ថា​​ខ្ញុំ​ជឿជាក់​លើស​ម្ដេច​តេ​ជោ​​លោក​តែងតែ​មានចិត្ត​សណ្តោស​ប្រណី​​ដល់​កូនចៅ​គ្រប់​កាលៈទេសៈ​នេះ​ជា​បទពិសោធន៍​របស់​ប្អូន សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​​មិនអាច​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​បានឡើយ​! ​

បង​នឹក​ប្អូន​!​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី 12 ខែមេសា​ឆ្នាំ 2020 លោកជំទាវ​ហ៊ុន​ស៊ី​ណាត​បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា​២;៣​ថ្ងៃ​កន្លងមកនេះ​ខ្ញុំ​ឃើញ​សំណេរ​នៅលើ​គណនី​facebook មួយចំនួន​តូច​បាន​បង្ហោះ​របៀប​វ៉ៃ​ប្រហារ​ទៅលើ​ក​ក្រុមគ្រួសារ​ក្មួយ​សុវណ្ណ សុខា​ទាំង​លាប​ពណ៌​ថា​មាន​និន្នាការ​បក្សប្រឆាំង​ពោល​ក្រោយពី​កូនប្រុស​របស់គាត់​ឈ្មោះ​សុវណ្ណ រិទ្ធី​ត្រូវបាន​តុលា​ការដាក់​ឃុំខ្លួន​នៅ​ពន្ធនាគារ ។​

​ខ្ញុំ​យល់ឃើញថា​សំណេរ​អស់លោក​មួយចំនួន​នៅលើ​បណ្តាញ​សង្គម មាន​ចេតនា ឈ្នា​និ​ស ជាន់ពន្លិច លាប​ពណ៌ ក្រុមគ្រួសារ​គាត់​ធ្វើ​ឲ្យ ថ្នាក់ដឹកនាំ​និង​មហាជន​មានការ​ភាន់ ច្រឡំ​ពោលគឺ​​សរសេរ​ខុស​ការពិត​ទាំងស្រុង​តែម្តង យូរហើយ​មិន​លើក​មក​និយាយ​ដល់​គ្នា​មានទុក្ខ​ជាន់ពន្លិច​អៃ​អើ​ថែមទៀត ។​

​ក្រុមគ្រួសារ​គាត់​មិន​ឆ្លើយតប​ទេ​ចំពោះ​ការសរសេរ​ខុស​ការពិត​បែបនេះ ដូច្នេះ​ខ្ញុំ​ចង់​ប្រាប់​អស់លោក​ដែល​សរសេរ​ទាំងអស់​ថា​ខ្ញុំ​ស្គាល់​សុវណ្ណ សុខា នៅ​អំឡុង​ឆ្នាំ​១៩៩៤​ទៅ ១៩៩៥ គាត់​បម្រើការ​ភ្នាក់ងារ​ឲ្យ​កាសែត​កោះសន្តិភាព​។ បន្ទាប់មក​ក៏​ឈប់​ពី​ភ្នាក់ងារ​កាសែត​កោះសន្តិភាព​ទៅធ្វើ​ការ​ក្រៅ​ម៉ោង​ឲ្យ​កាសែត​មនសិការ​ខ្មែរ រួច​ក៏​ធ្លាប់​ទៅធ្វើ​ការ​នៅ​វិទ្យុ​ភ្លើងទៀន ស៊ីប្រាក់ខែ​ក្រៅ​ម៉ោង​តែប៉ុណ្ណោះ​។​ខ្ញុំ​គិតថា​គាត់​មិនមែនជា​សមាជិក​ឬ​សកម្មជន​របស់​គណបក្ស​សមរ​ង្ស៉ី​ស្អី​នោះទេ ក្រោយមក​ឃើញ​គាត់​ក៏បាន​លាឈប់ រហូត​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​មួយ​អណ​ត្តិ​ផងដែរ​។​

​បន្ទាប់ពី​ចប់​អណ​ត្តិ​ឃើញ​គាត់​ទៅធ្វើ​បម្រើការ​នៅ​កាសែត​កោះសន្តិភាព​ម្តងទៀត និង​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ផង​។ ចំពោះ​កូនប្រុស​របស់គាត់ សុវណ្ណ រិទ្ធី​កាលនោះ​ឪពុក​នៅ​ធ្វើការ​នៅ​វិទ្យុ​ភ្លើងទៀន ស៊ីប្រាក់ខែ​ក្រៅ​ម៉ោង​នោះ គាត់​​នៅ​ក្មេង​អាយុ​ប្រហែល​១០​ឆ្នាំ​នៅ​ឡេី​យ ។ អ្វី​សំខាន់​នោះ​កូនប្រុស​របស់គាត់​សុវណ្ណ រិទ្ធី​មិនមែនជា​សមាជិក​ឬ​សកម្មជន​គណ​ប្ស​សមរង្ស៊ី​ដូច​អស់លោក​ចោទប្រកាន់​នោះទេ ។ ខ្ញុំ​ឃើញ​សុវណ្ណ រិទ្ធី​និង​ប្អូនៗ​បានធ្វើការ​នៅ​ទូរទស្សន៍ CNC ជាច្រើន​ឆ្នាំ​ផងដែរ​ ​ចំណែក​ប្រពន្ធ​គាត់​ឈ្មោះ​គឹម សុធា ហៅ​លី​ណា មាន​អាយុ​ជាង​៤០​ឆ្នាំ ពេលដែល សុវណ្ណ សុខា នៅ​ធ្វើការ​នៅ​វិទ្យុ​ភ្លើងទៀន​ក្មេង​នេះ​នៅ​ជា​មេផ្ទះ​នៅឡើយ​ទេ​។ នាង​លី​ណា​ចូលធ្វើ​ការងារ​ដំបូង​នៅ​វិទ្យុ​១០៧ និង​ទូរទស្សន៍​លេខ​៩ ក្រោយមក​ទៅធ្វើ​នៅ​វិទ្យុ​សូលី​ដា ហើយក៏​ធ្លាប់ជា​CEO​នៅ​វិទ្យុ​៨៩.៧​ផងដែរ​។ ក្រោយមកទៀត ឃេ​ី​ញ​លី​ណា ទៅ​បម្រើ​ការងារ​ឲ្យ​កាសែត​កោះសន្តិភាព និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ដែរ​។ ចំពោះ​សំណេរ​តែ​ស្ករ​របស់​អស់លោក​មួយចំនួន​ថា​លី​ណា​ធ្លាប់​បម្រើ​ការងារ​នៅ​វិទ្យុ​ភ្លើងទៀន​នោះ​វា​អត់​ពិត​ទេ ។ ខ្ញុំ​ស្គាល់​សុវណ្ណ សុខា ច្បាស់​ពេល​គាត់​ធ្វើ​នៅ​កាសែត​កោះសន្ដិភាព ខ្ញុំ​គិតថា​អស់លោក​ឈប់​បាន​ឈប់​ទៅ​ឃើញ​គាត់​មានទុក្ខ​ហើយ​នាំគ្នា​មក​ជាន់ពន្លិច​ទៀត​ថ្ងៃនេះ​ក្រុមគ្រួសារ​សុវណ្ណ សុខា ចុះ​ថ្ងៃក្រោយ​ប៉ះ​គ្រួសារ​អស់លោក​វិញ​ហើយ​មាន​អ្នកសរសេរ​តែៗ​ស្ករៗ​វិញ​គិត​យ៉ាងម៉េច​ដែរ ? យើង​ខ្មែរ​ដូច​គ្នាទេ​គួរតែអហោសិកម្ម​ទៅ​។​ម្យ៉ាងទៀត​នាំគ្នា​ប្រយុទ្ធប្រឆាំង​និង​ជំ​​ងឺ​COVID-19 វិញ​ល្អ​ជាង​សូម​ជូនពរ​ដល់​មិត្ត​រួម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ជួបតែ​សេចក្ដីសុខ​ជានិច្ច​និរន្តរ៍ 12.4.2020​។​

​សូមបញ្ជាក់ថា ​អគ្គនាយក​របស់ TVFB លោក សុវណ្ណ រិទ្ធី ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​។​

​លោក សុវណ្ណ រិទ្ធី ត្រូវ ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែលមាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩​ឲ​៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​គួរ​បញ្ជាក់ថា បទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” គឺ អំពើ​ញុះញង់​ដោយផ្ទាល់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មធ្យោបាយ​ណាមួយ ក្នុងចំណោម​មធ្យោបាយ​ដែល​មានចែង​នៅក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ដល់​៤​លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នោះ គ្មាន​ប្រសិទ្ធភាព​ទេ​។​

​គួរ​បញ្ជាក់ថា លោក សុវណ្ណ រិទ្ធី ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ ក្រោយពី​លោក​បាន​បញ្ចេញមតិ និង​ផ្សព្វផ្សាយ​ពី​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពី​វិធានការ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩៕

ដោយ​៖​កូ​ឡាប​

spot_img
×