Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ មន្ត្រី​បម្រើការ​នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ភូមិ​ចម្រើន​ផល​

spot_img

​ភ្នំពេញ ៖ មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ ផ្ទះ​មន្ត្រី​បំរើការ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី ២២​ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅតាម បណ្តោយ​ផ្លូវជាតិ​លេខ ៧៧BT​ភូមិ​ចំរើន​ផល​២​សង្កាត់ បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ម្ចាស់​ឈ្មោះ ពុត សោ​ភ័​ណ្ឌ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជា មន្ត្រី​បំរើការ​នៅ​សាលា​រាជធានី​ភ្នំពេញ ប្រភេទ​សំណង់ ថ្ម​ក្រោម​ឈើ​លើ ទំហំ ១០​ម៉ែត្រ​គុណ​១៨​ម៉ែត្រ ។ ចំពោះ​ការខូចខាត​សម្ភារ​រួមមាន ៖ ឆេះ​ម៉ូតូ​ចំនួន​៥​គ្រឿង ម៉ាស៊ីនភ្លើង​១​គ្រឿង សម្ភារ​ប្រើប្រាស​អស់​ទាំ​ស្រុង និង​ពុំ​បណ្តាល​ឲ្យ​រាលដាល​ដល់​អ្នកជិតខាង​ឡើយ តែ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ឬ​រងរបួស​ឡើយ ។ ចំពោះ​មូលហេតុ កំពុង​ស្រាវជ្រាវ ។​

​ក្នុងការ​ឆាបឆេះ​នេះដែរ មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន ៦​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន ៦​ឡាន​ស្មើនឹង ២៤​ម៉ែត្រគូប​, រថយន្ត​ជំនួយ រួមមាន ក្រសួងមហាផ្ទៃ ចំនួន​៣ គ្រឿង​ប្រើប្រាស់​ទឹក​អស់​៣​ឡាន​ស្មើនឹង ១២​ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ១​ប្រើប្រាស់​ទឹក​អស់​១​ឡាន​ស្មើនឹង​៦​ម៉ែត្រគូប ៕​ដោយ​៖​កូ​ឡាប​

spot_img
×