Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​កូ​វីដ​១៩ នា​ថ្ងៃនេះ ពុំមាន​អ្នកជា និង​ពុំមាន​អ្នក​ឆ្លង​ថ្មី តួលេខ​នៅ​ដដែល​

spot_img

​ភ្នំពេញ​៖ ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ចំនួន​អ្នក​ឆ្លង អ្នកជា​សះស្បើយ​កូ​វីដ​-១៩​នៅ​ព្រឹក​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២០ នេះ គឺ​សរុប​អ្នកជា​សះស្បើយ​មាន​ចំនួន ១១០​នាក់ ដដែល អ្នក​បន្ត​ព្យាបាល​កូ​វីដ​-១៩​មាន​ចំនួន ១២​នាក់ ដដែល មិនមាន​បាត់បង់​ជីវិត សរុប​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ខែមករា រហូតដល់​បច្ចុប្បន្ននេះ មាន​ចំនួន ១២២​នាក់​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ផ្សាយ​ព័ត៌មាន​ថា រហូតដល់​ម៉ោង ៨​ព្រឹក ថ្ងៃទី ២២ មេសា ២០២០ យើង​ពុំ​រកឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ចំនួន ១២២​ករណី ដដែល និង មិនមាន​ករណី​ជាសះស្បើយ សរុប ១១០​នាក់ ដដែល ស្លាប់​គ្មាន ។ ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង និង​ពិភពលោក នៅ​បន្ត​រាតត្បាត​ខ្លាំងក្លា​នៅឡើយ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕​ដោយ​៖​កូ​ឡាប​

spot_img
×