Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះមួយ​ខ្នង​នៅ​ស្រុក​សេ​សាន ប​ណ្តោ​ល​មកពី​ផ្ទុះ​អាគុយ​សាក​នឹង​ផ្ទាំង​សូ​ឡា​

spot_img

​ស្ទឹងត្រែង​៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង នៅ​ចំ​អូរ​លាង​ក្រួស ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០​។

​អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​ថា មូលហេតុ​មាន​ភ្លើង​ឆេះ ប​ណ្តោ​ល​មកពី​ឆេះ​ផ្ទុះ​អាគុយ​សាក​នឹង​ផ្ទាំង​សូ​ឡា ហើយ​មាន​កំប៉ុង​ហ្គាស នៅ​ជិត​ប្រហែល​១០​កំប៉ុង​។ ផ្ទះ​នោះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ផ្ទះ​ប្រក់​ដែក​ស័ង្កសី​
​ក្រាល​ក្តា និង​ជញ្ជាំង​បាំង​ក្តា​។ ម្ចាស់ផ្ទះ​ឈ្មោះ អន សំអាត ភេទ ស្រី អាយុ 47​ឆ្នាំ សមាជិក​២​នាក់​ស្រី​។ សម្ភារ​ខូ​ត​ខាត​មាន​ទូរស័ព្ទ​២​គ្រឿង លុយ​ចំនួន​១០​ម៉ឺន​រៀល​។ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង​៕ ដោយ ៖ សុខុម​


spot_img
×