Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល ដោយ​មិនដឹង​មូលហេតុ សង្ស័យ​ជា​ករណី​អត្តឃាត​

spot_img

​ព្រះសីហនុ ៖ បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង ដោយមាន​ឈាម​ពេញ​ខ្លួន ដែល​គេ​ដាក់​ការសង្ស័យ​ជា​ករណី​អត្តឃាត ស្ថិតក្នុង​ភូមិ​លេខ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ ។​

​បើតាម​ការបញ្ជាក់​បឋម ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​ជា​ករណី​អត្តឃាត ។​

​ដោយឡែក លោកស្រី អ៊ុក មុំ ត្រូវជា​បងថ្លៃ​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ សួន ជា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប មុខរបរ​ជាង​បាញ់ថ្នាំ​ម៉ូតូ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​លោកស្រី​បាន​រៀបរាប់ថា មុនពេល​កើតហេតុ លោកស្រី​បាន​យក​ខោអាវ​បោក​អ៊ុត មក​ឲ្យ​ប្អូន​របស់គាត់ នៅក្នុង​បន្ទប់​ជួល ដោយ​គាត់​បាន​គោះទ្វារ​និង​ស្រែកហៅ តែ​មិនមាន​អ្នក​ឆ្លើយតប​នោះទេ ហើយ​គាត់​បាន​ដើរទៅ​អើតមើល​តាម​បង្អួច ក៏​ឃើញ​ប្អូនថ្លៃ​របស់គាត់​ប្រឡាក់​សុទ្ធតែ​ឈាម ភ្លាមនោះ​គាត់​ក៏បាន​ទាក់ទង​ទៅ​ម្ចាស់​ផ្ទះជួល និង​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​ត្រួតពិនិត្យ​។ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​កោសល​វិច័យ​រួច ហើយ​បញ្ជាក់ថា អាចជា​ករណី​អត្តឃាត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×