Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ ជឹ​ង​ហៃ​ណា ផ្តល់ជំនួយ​សម្ភារ​ការ​ពារ​មេរោគ​កូ​វីដ​១៩ ដល់​ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន​វិនិយោគ​ផ្នែកអនាម័យ និង​បរិស្ថាន ជឹ​ង​ហៃ​ណា Industry Co.,Ltd បានផ្តល់​ជំនួយ​សម្ភារ​ការពារ​មេរោគ​កូ​វីដ​១៩ ដល់​ ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​ដឹកនាំ​ការងារ​អន្ដោប្រវេសន៍​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ​ ដោយមា​នការ​សម្រប​សម្រួលពី​ លោក​ ម៉ម​​ ដា​រ៉េត​ និង​ លោក​ គិន​ សុជាតិ​​ អគ្គនាយ​កក្រុមហ៊ុ​ន​ SJ Shipping Co.,Ltd។​

​បើតាម​ភ្នាក់ងារ​របស់ CEN Social Live បាន​ឲ្យ​ដឹងថា កម្មវិធី​ផ្តល់ជំនួយ​សម្បុ​រសធម៌​ពី​សំណាក់​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្នែកអនាម័យ និង​បរិស្ថាន​ដល់​​ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​ដឹកនាំ​ការងារ​អន្ដោប្រវេសន៍ ក្រុមហ៊ុន​នេះ​មាន​ឈ្មោះថា ជឹ​ង​ហៃ​ណា Industry Co.,Ltd កំពុង​តែមាន​ផែនការ​បណ្តាក់​ទុនវិនិយោគ​ផ្នែកអនាម័យ និង​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​។​

​បន្ទាប់​បាន​ផ្តល់ជំនួយ​នូវ​សម្ភារ​ការពារ​មេរោគ​កូ​វីដ​១៩ មួយចំនួន​ដល់​ក្រសួងបរិស្ថាន​នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ម្សិលមិញ​នេះ នៅ​ព្រឹក​នេះ​ផ្ទាល់​ក្រុមហ៊ុន​បានផ្តល់​ជំនួយ​សម្ភារ និង​ឧបករណ៍​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល់ដាល់​មេរោគ​កូ​វីដ​១៩ ដល់​ក្រសួងមហាផ្ទៃ​បន្ថែមទៀត​។ សម្ភារ និង​ឧបករណ៍​ទាំងអស់នោះ​រួមមាន​៖ ម៉ាស៊ីន បាញ់ថ្នាំ​សម្លាប់​មេរោគ ទឹក​ថ្នាំ​សម្លាប់​មេរោគ​និង​សាប៊ូ​លាងដៃ​។​

តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន​ខាងលើ ការផ្តល់​ជំនួយ​សម្បុរ​ស​ធម៌​លើក​នេះ​ដល់​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​រួមមាន​សរុប ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៤០​គ្រឿង ទឹក​ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៣០​តោន ហើយ​គ្រោង​បន្ថែម​៣០​តោន​ទៀត ទៅតាម​តម្រូវការ​ជាក់ស្តែង និង​សាប៊ូ​លាងដៃ​ចំនួន​៥​ម៉ឺន​ដុំ ហើយ​ជំនួយ​ទាំងអស់នេះ សរុប​ចំណាយ​ទឹកប្រាក់​រហូតដល់​ទៅ​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

ការផ្តល់​ជំនួយ​ខាងលើនេះ គឺ​ចំ​ពេលដែល​កម្ពុជា​ត្រូវការ​ជា​ចាំបាច់ សម្រាប់​ការការពារ​ការរីក​រា​ល​ដាល​មេរោគ​ឆ្លង ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​សម្រាប់​កម្ពុជា ក៏​ដូច​ពិភពលោក​ទាំងមូល​គឺ​មេរោគ​កូ​វីដ​១៩​នេះ​។ មិនតែប៉ុណ្ណោះ ការផ្តល់​ជំនួយ​ខាងលើនេះ ក៏បាន​ឆ្លុះបញ្ចាំង​អំពី​ទំនាក់​ទំនាក់​ល្អ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ស្របតាម​ឆន្ទៈ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ចិន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ ហើយ​តាមរយៈ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ ហើយ​បានជា​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន បង្កើន​ការដាក់​ទុនវិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​

​ក្រៅពី​ការវិនិយោគ ក្រុមហ៊ុន​ចិន​ក៏​ចូលរួមចំណែក​ដល់​កិច្ចការ​សង្គម​សំខាន់ៗ នៅ​ប្រទេស​កម្ពុជា​ផងដែរ តាមរយៈ​ការចូល​រួមជាមួយ​កាកបាទក្រហមកម្ពុជា និង​តាមរយៈ​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​ជាច្រើន​ទៀត ជាក់ស្តែង​ដូចជា​សកម្មភាព​របស់ ក្រុមហ៊ុន ជឹ​ង​ហៃ​ណា Industry Co.,Ltd នាពេលនេះ​ជាដើម​។​
​សូមបញ្ជាក់ថា ក្រុមហ៊ុន ជឹ​ង​ហៃ​ណា Industry Co.,Ltd កំពុងតែ​ស្ថិតក្នុង​ដំណើរការ នៃ​ការវិនិយោគ​ផ្នែកអនាម័យ និង​បរិស្ថាន នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​គម្រោង​វិនិយោគ​ដំណាក់កាល​ដំបូង ក្នុង​ទឹកប្រាក់​៤០​លាន​ដុល្លារ នៃ​គម្រោង​វិនិយោគ​ទាំងមូល ក្នុង​ទឹកប្រាក់​៤០០​លាន​ដុល្លារ​។​

​សូមបញ្ជាក់ថា យោងតាម​គេហទំព័រ World Meter កម្ពុជា បាន​ឈរ​លំដាប់​លេខ​រៀង​ទី​១ ជា​ប្រទេស​ដែលមាន​អត្រា​អ្នកជា​សះស្បើយ ពី​កូ​វីដ​ខ្ពស់​ជាងគេ ក្នុង​តំបន់​អាស៊ាន ហើយ​ដូចគ្នានេះដែរ យោងតាម​ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ ចំនួន​អ្នកជា​សះស្បើយ ពី​កូ​វីដ​មាន​សរុប​ចំនួន​១១០​នាក់ ក្នុងនោះ​មាន​ស្ត្រី​៣១​នាក់ បុរស​៧៩​នាក់ ហើយ​អ្នកជំងឺ​កំពុង​សម្រាក់​ព្យាបាល បាន​ធ្លាក់ចុះ​ចំនួន​មក​នៅត្រឹម​១២​នាក់​៕​ដោយ​៖CEN​

spot_img
×