Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​អា​មេ​រិច​មួយ​ប្តឹង​ចិន​លើ​បញ្ហា​ផ្ទុះ​វីរុស COVID-19

spot_img

​រដ្ឋ​មួយ​របស់​អា​មេ​រិច​ឈ្មោះ Missouri កាលពី​ថ្ងៃ​អង្គារ​បានធ្វើ​ការប្តឹង​ថ្នាក់ដឹកនាំ​ចិន ជុំវិញ​ការផ្ទុះ​វីរុស COVID-19 ដោយ​ស្វែងរក​សំណង​ចំពោះ​អ្វីដែល​ខ្លួន​បានចាត់ទុក​ថា​ជា​បំភាន់​ដោយ​ចេតនា និង​ការ​គ្មាន​វិធានការ​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ការផ្ទុះ​វីរុស​។​

​ការដាក់​ពាក្យ​ប្តឹង​ចិន​ដំបូង​របស់​រដ្ឋ​ខាងលើ កើតឡើង​ចំពេល​ដែលមាន​ការស្នើ​ក្នុង​សភា ឲ្យ​ធ្វើការ​ដាក់ទណ្ឌកម្ម​ចិន និង​ការធ្វើ​យុទ្ធ​ធនា​ការ​របស់លោក ដូ​ណា​ល់ ត្រាំ​ឲ្យ​ពិនិត្យមើល​ពី​តួនាទី​របស់​ទីក្រុង​ប៉េកាំង បន្ទាប់ពី​មានការ​រិះគន់​លើ​វិធានការ​របស់លោក​ក្នុងការ​ដោះស្រាយ​វិបត្តិ​វីរុស​។​

​រដ្ឋ Missour ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក ត្រាំ បានដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​សហព័ន្ធ​ដើម្បី​ទាមទារ​សំណង​លើ​ការខូចខាត និង​សកម្មភាព​បន្ត​របស់​ចិន​ដែល​រង​ការចោទប្រកាន់ថា បាន​រក្សា​ឧបករណ៍​ការពារ​វីរុស​។​

​អគ្គមេធាវី​រដ្ឋ Missour លោក Eric Schmitt បាន​ថ្លែងថា “​រដ្ឋាភិបាល​ចិន​បាន​កុហក​ពិភពលោក​អំពី​គ្រោះថ្នាក់ និង​ការរីក​រាលដាល​របស់​វីរុស COVID-19 ដោយ​ចិន​នៅ​រក្សា​ភាពស្ងាត់ស្ងៀម និង​បានធ្វើ​កិច្ចការ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ប​ញ្ឍ​ប់​ការរីក​រាលដាល​នៃ​វីរុស​”​។​

​លោក​មេធាវី​ថ្លែង​ទៀតថា “​ពួកគេ (​ចិន​) ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់​ពួកគេ​”​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ខែធ្នូ ឆ្នាំ ២០១៩​។ វីរុស​ដ៏​កាច​សាហាវ​នេះ​បាន​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ១៨០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២.៥០០.០០០​នាក់​។

​អា​មេ​រិច​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​ការផ្ទុះ​វីរុស​នោះ ដោយមាន​អ្នកស្លាប់​ជាង ៤៣.០០០​នាក់ និង​ឆ្លង​ជាង ៨២០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×