Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ីរ​រកឃើញ​អ្នក​ផ្ទុក​វីរុស​ថ្មី ៥៧​នាក់ និង​ស្លាប់ ៣​នាក់​ទៀត​

spot_img

​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី កាលពី​ថ្ងៃ​អង្គារ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៥៧​នាក់ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​កើន​ដល់ ៥.៤៨២​។​

​ក្រសួងសុខាភិបាល​ក៏​ប្រកាសថា មាន​អ្នកស្លាប់ ៣​នាក់​បន្ថែម ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​ក្នុងប្រទេស​កើន​ដល់ ៩២​នាក់​។​

​នៅពេល​ជាមួយគ្នា​ដែរ មាន​អ្នកជា​សះស្បើយ ៥៤​នាក់ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។​

​អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី​ឈ្មោះ Noor Hisham Abdullah បាន​ថ្លែងថា “​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​កំពុងស្ថិត​ក្នុង​ទំនោរ​ធ្លាក់ចុះ​”​។​

​រហូតមកដល់​ពេលនេះ ចំនួន​អ្នកជា​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​មាន ៣.៣៤៩​នាក់ ឬក៏​ស្មើ ៦១,១​ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​។​

​លោក​វេជ្ជបណ្ឌិត​ដដែល​បញ្ជាក់ទៀតថា “​ចំនួន​អ្នកជំងឺ​កំពុង​សំរាក​ព្យាបាល​មាន ២.០៤១​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី ៥៧​ករណី មាន ១៨​ករណី​ឆ្លង​ពី​ប្រភព​ខាងក្រៅ​លើ​ប្រជាជន​ម៉ាឡេស៊ី ដែល​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×