Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រកាស​ស្វែងរក​ប្រពន្ធ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ប្រពន្ធ​បញ្ចេញ​រូប​ដេក​ឱប​ប្រុស​ថ្មី យ៉ាង​មាន​សេចក្តីសុខ​

spot_img

​បុរស​ម្នាក់​បានសម្រេច​ចិត្ត ប្រកាស​ស្វែងរក​ប្រពន្ធ​វ័យក្មេង​តាម​ហ្វេ​ស​ប៊ុ​ក ទាំង​ទឹកភ្នែក​រលីងរលោង​នៅ​ពីមុខ​កាមេរ៉ា បន្ទាប់បី​ប្រពន្ធ​បាន​វេច​បង្វិច​ចាកចោល​ខ្លួន និង​កូនប្រុស ដោយ​មិនដឹងថា​រត់​ទៅតាម​ប្រុស ឬ ក៏​ចាញ់បោក​គេ​យ៉ាងណា​នោះទេ ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កមាន​ឈ្មោះថា ភា​រុន ភ្នំ​ក្រោយ បុរស​ជា​ប្តី​ខាងលើ​បាន​បង្ហោះ​វីដេអូ និង​រូបថត​ប្រពន្ធ ដោយបាន​ប្រកាសថា​៖ រូបថត​នេះ​ជា​ប្រពន្ធ​របស់ខ្ញុំ​សូមជួយ​តេ​មក​ខ្ងុំ​0887825716 ។​

​ទោះយ៉ាងណា​ក្រោយមក នៅលើ Status គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​ជា​ប្តី​រូបនេះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ប្រពន្ធ​របស់គាត់ កំពុង​ដេក​ឱប​ប្រុស​ថ្មី​យ៉ាង​មាន​សេចក្តីសុខ​បំផុត ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ដាក់ឈ្មោះថា កូនប្រុស ម៉ាក ឬ Bee Love ។​

​ទាក់ទង​នឹង​រឿងរ៉ាវ​ប្រពន្ធ​ផិតក្បត់​ប្តី​នេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ចូល Cmt ផ្តល់​ជា​គំនិត​ខ្លះ​ដល់​បុរស​ជា​ប្តី​ឲ្យ​កាត់ចិត្ត រឹងមាំ​ឡើង ដោយ​ក្នុងនោះ​ពួកគេ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ គេ​អស់ចិត្ត​ពី​យើង​ហើយ អោយគេ​ទៅ​ចុះ យើង​មិនអាច​ចងចិត្ត​គេ​ដែល​ផិតក្បត់​យើង​បានទេ​។ កាត់​ចឹ​ត្ត​ទៅ សាង​ជិ​វឹត​ថ្មី គេ​ស្រី​ធ្វើបាន យើង​ប្រុស​ក៏ ធ្វើ​បានដែរ គ្រាន់តែ​យើង​ការ​ហើយ​មិន​ចង់​មានរឿង​បែបនេះ នៅក្នុង​រុង​វង​គ្រួសារ ហើយ​យើង​ខំ​រកស៊ី​ចិញ្ចឹម​កូន យើង​ទៅ មិន​ខ្វះ​ទេ​ប្រពន្ធ ស៊ូៗ​ៗ​ៗ​…. ៕​៖ លឹម ហុង​

 

spot_img
×