Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​ឆ្ងល់​ទូ ATM គាំង​ដក​លុយ​មិន​ចេញ ពេល​រុះរើ​ទូ​មើល ស្រាប់តែ​ឃើញ​សត្វ​កណ្តុរ​១​ក្បាល ស៊ីលុយ​ខ្ទេច​

spot_img

​យ៉ាង​ណោ​ចណាស់ មាន​សត្វ​កណ្តុរ​១​ក្បាល​បាន​រអិល​ធ្លាក់ចូល​តាម​រន្ធ​មួយ​នៅ​ខាងក្រោយ​ទូ ATM មួយ​១​គ្រឿង ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រ​ទេ​ឥណ្ឌា ហើយ​វា​បានចាប់ផ្តើម​ស៊ីលុយ​នៅ​ខាង​ក្នុងនោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន មាន​បញ្ហា​គាំង​ដក​លុយ​ពុំ​កើត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ ប៉ូលិស​និយាយថា ក្រដាសប្រាក់​ជាង ១៩.០០០ ដុល្លារ ត្រូវបាន​កាត់​បំផ្លាញ ។​

​ស្នងការ​ប៉ូលិស លោក Mugdhajyoti Dev Mahanta បាន​ឲ្យ​ដឹងថា នៅពេល​អ្នកជំនាញ​មកដល់ ដើម្បី​ធ្វើការ​ជួសជុល​ម៉ាស៊ីន​ដក​ប្រាក់​របស់​ធនាគារ State Bank of India ស្ថិតនៅក្នុង​ទីក្រុង Tinsukia ពួកគេ​បាន​រកឃើញ​កណ្តុរ​១​ក្បាល​ងាប់​នៅ​ខាង​ក្នុងនោះ ហើយ​ក្រដាសប្រាក់​ឥណ្ឌា​ជិត ១,៣ លាន​រូពី ឬ ប្រហែល​ជាង ១៩,០០០ ដុល្លារ​អាមេរិក ត្រូវបាន​កាត់​បំផ្លាញ​ច្របូកច្របល់​គ្នា​គ្មាន​សល់ ។

​តាម​អ្នកជំនាញ កណ្តុរ​នោះ​អាច​ទំនង​បាន​ចូលទៅក្នុង​ទូ ATM តាម​រន្ធ​ភ្លើង​ខ្សែ​តូច​មួយ ហើយ​វា​បាន​ស៊ី​កាត់​បំផ្លាញ​លុយ​ឥណ្ឌា​ប្រភេទ​ក្រដាស ៥០០ រូពី និង ២០០០ រូពី ខូចខាត​ខ្ទេច​គ្មាន​សល់ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nydailynews)​

spot_img
×