Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រ៉ែ​និង​ថាមពល​៖ ការផលិត​អគ្គិសនី​ប្រើប្រាស់​ប្រេង​នៅ​កម្ពុជា​មានតែ ៥% ប៉ុណ្ណោះ​

spot_img

ភ្នំពេញ៖ ​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​រ៉ែ និង​ថាមពល​» កាលពី​ម្សិលមិញ​ថា បើទោះបីជា ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង គឺ​មិន​នាំឱ្យ​ថ្លៃ​អគ្គិសនី​ធ្លាក់ចុះ​នោះទេ​។​


​លោក វិចទ័រ ហ្សូ​នា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល បាន​អះអាងថា ការផលិត​អគ្គិសនី​កម្ពុជា ដែល​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​ម​ត​តែ​៥​ភាគរយ​តែប៉ុណ្ណោះ​។​
​លោក​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ចង់​ជម្រាបសួរ​បងប្អូន​ថា ឱ្យបាន​ដឹងថា ការ​ផ្អ​ត់​ផ្អង់​ថាមពល​បច្ចុប្បន្ននេះ បើ​យើង​គិត​ជា​សមាសភាព បានមកពី​ប្រែង​ដែល​ចូលរួម​ការផលិត​តែ ៥​ភាគរយ​ទេ ហើយ​ការផលិត​ពី​វ៉ា​រី​អគ្គិសនី ក្នុង ៣៣​ភាគរយ ពី​ធ្យូងថ្ម​បរិមាណ​ប្រហាក់ប្រហែល ៣២​ភាគរយ ការនាំ​ចូល​ពី​ប្រទេសជិតខាង រួមមាន​ប្រទេស​ថៃ​, ឡាវ វៀតណាម មាន​ប្រមាណ ៣៥​ភាគរយ ព្រមទាំង​បានមក ពី​ថាមពល​ផ្សេងទៀត បាន​ប្រមាណ ២​ភាគរយ​។​

​លោក​បន្តថា​៖«​ខ្ញុំ​គិតថា ទោះជា​បច្ចុប្បន្ននេះ ប្រេង​ចុះ​ប៉ុណ្ណឹង​ក៏ដោយ​បើសិនជា​យើង ផលិត​អគ្គិសនី​ដោយសារ​ប្រេង ប្រហែល​ប្រេង​រាល់ថ្ងៃ មាន​តម្លៃលើស​បច្ចុប្បន្ន​នេះ បច្ចុប្បន្ននេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការផ្គត់ផ្គង់​ពី​បណ្តាញ​ជាតិ ក្នុង​បរិមាណ ៩០​ភាគរយ អ្នក​ទាំងឡាយ​ដែល​បានទទួល​ការផ្គត់ផ្គង់​ពី​ម៉ាស៊ីន​តូចៗ នៅ​ជនបទ​ថ្លៃ​ភ្លើង​ខ្ពស់ជាង ២០០០​រៀល បើ​យក​ប្រេង​ទៅ​ផលិត​ជា​អគ្គិសនី នៅ​លើស ២០០០​រៀល នាបច្ចុប្បន្ន​»​។​

​លោក បាន​បន្តថា ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រសួង​នឹង​ព​ង្រឹ​ក​បណ្តាញ​ជាតិ​ឱ្យ​គ្របដណ្តប់​ដល់​ភូមិឋាន​ប្រជាពលរដ្ឋ នៅតាម​ជនបទ ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​ផលប្រយោជន៍ ចំពោះ​តម្លៃ​អគ្គិសនី​សមរម្យ ក្នុងពេល​បច្ចុប្បន្ននេះ ដែល​កំពុងតែ​ទទួលបាន គឺ​ការប្រើប្រាស់​លើសពី ២០០​គីឡូវ៉ាត់ម៉ោង ឡើងទៅ​មានតម្លៃ ៧០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ហើយ​ការប្រើប្រាស់​ក្រោម​នេះ វា​អាច​ចុះ​រហូតដល់​តម្លៃ ៣៨០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ជាដើម ទាំងនេះ​ជាការ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប ផងដែរ​៕ដោយ៖សម្ផស្ស

spot_img
×