Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ចិន Zhenghaina industry ដែល​វិនិយោគ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា បានប្រគល់​អំណោយ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ដល់​ក្រសួងបរិស្ថាន

spot_img

​ភ្នំពេញ​៖ តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​រសៀល​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ បាន​ទទួលយក​អំណោយ​ជា​ទឹក​ថ្នាំ​លាងដៃ​ចំនួន ១០​តោន ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​កូ​វីដ ចំនួន​១០​គ្រឿង និង​សាប៊ូ​ជាង​១​ម៉ឺន​ដុំ ពី​ក្រុមហ៊ុន Zhenghaina industry (​ជឹ​ង​ហៃ​ណា អ៉ិ​ន​ដាស​ស្ទ្រី​) ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​និង​ការរីក​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​


​លោក ជ្រិ​ន សុខា អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងបរិស្ថាន តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន (​ជឹ​ង​ហៃ​ណា អ៉ិ​ន​ដាស​ស្ទ្រី​) ដែល​បាន​ចែករំលែក​ចូលរួម​ជាមួយ​ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ នៅ​កម្ពុជា​។​

​លោក Gu Chun Yao (​គួរ ជុន យ៉ាវ​) ប្រធាន​ក្រុមហ៊ុន Zhenghaina industry (​ជឹ​ង​ហៃ​ណា អ៉ិ​ន​ដាស​ស្ទ្រី​) បាន​ថ្លែងថា ការប្រគល់​នូវ​ម៉ាស៊ីន និង​សម្ភារ​សម្លាប់​មេរោគ​ជូន ដល់​ក្រសួងបរិស្ថាន​នេះ គឺធ្វើឡើង​ស្របតាម​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅពេលដែល​ប្រទេស​ចិន កំពុងតែ​ជួប​នូវ​វិបត្តិ​រីក​រាលដាល​វីរុស COVID-19 គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​បរទេស​ទី​១ ដែល​បាន​ឈានចូល​ក្នុងប្រទេស​ចិន ទាំងនេះ​បានបង្ហាញ​ឱ្យឃើញថា កម្ពុជា​-​ចិន ជា​មិត្ត​ដែកថែប​មិនអាច​បំបែក​បាន ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​ចិន ចំពោះ​ការទប់ស្កាត់ វីរុស​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។​

​លោក Gu Chun Yao បាន​បញ្ជាក់ថា គោលបំណង​ដែល​ក្រុមហ៊ុន ប្រគល់​នូវ​អំណោយ​ជា​ម៉ាស៊ីន ថ្នាំ​សម្លាប់​មេរោគ និង​សាប៊ូ ដល់​ក្រសួងសុខាភិបាល​នាពេលនេះ គឺ​ដើម្បី​ជួយ​គាំទ្រ និង​ចូលរួម​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 និង​លើក​ទឹក​ចឹ​ត្ត ឱ្យ​សាធារណៈជន​ស្វែងយល់ ពី​របៀប​រក្សារ​អនាម័យ ឱ្យ​បានល្អ​ដើម្បី​ក្រុមគ្រួសារ និង​សង្គមជាតិ​កម្ពុជា​ទាំងមូល​។​

​សូម​ជំរាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ស្វាគមន៍​ជំនួយ​និង​អំណោយ​ពី​សប្បុរសជន និង​ក្រុមហ៊ុន​នានា សម្រាប់​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩ ហើយ​កន្លងមក មាន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់ រួមទាំង​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បានរួម​ចំណែក​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន សម្រាប់​កិច្ចប្រឹងប្រែង​នេះ​៕ដោយ សម្ផស្ស


spot_img
×