Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៨​នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ទៅផ្ទះ​វិញ​ហើយ នៅ​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង ៖ ពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៨​នាក់ (​ស្រី​២​នាក់​) នៅក្នុង​ខេត្តបាត់ដំបង បានជា​សះស្បើយ ពី​ជំងឺ​អស់ហើយ និង​ត្រូវបាន​ខាង​មន្ទីរពេទ្យបង្អែក​ខេត្ត អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​ហើយ​។​

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ការអនុញ្ញាត​ឲ្យ​អ្នកមាន​ជំងឺ​កូ​វីដ​១៩​ចំនួន​៨​នាក់ បន្ទាប់ពី​បាន​ពិនិត្យ សំណាក​ចំនួន​២​ដង មិនឃើញ​មាន​រោគសញ្ញា​ទៀត និង​សម្រាប់​អ្នកជំងឺ​ដែលជា​សះស្បើយ​ចុងក្រោយ​គេ គឺ​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ​ត្រូវដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​ចំនួន ១៤​ថ្ងៃ​សិន ទើប​អាច​ដើរចេញ​ក្រៅ​បាន​។ បន្ទាប់ពី​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ទាំង​អ្នកជា​ចាស់​និង​ជាថ្មី មិនមាន​រោគសញ្ញា ឬ​អាការ​អ្វីដែល​សង្ស័យថា បាន​ឆ្លង​ជំងឺ​នេះ​ឡើងវិញ​ទេ បន្ទាប់ពី​បាន​អនុវត្ត​ការដាក់​ខ្លួន​នៅ ដោយឡែក​ពី​គ្រួសារ និង​សហគមន៍​រយៈពេល​១៤​ថ្ងៃ អ្នកជា​ពី​ជំងឺ​កូ​វីដ ១៩ អាច​ដើរ​ជួបជុំ​នៅក្នុង​សហគមន៍ និង​មិនមាន​ការរើសអើង​នោះទេ​។ ចំពោះ​បញ្ហា​ការពិនិត្យ​សំណាក​របស់​ពលរដ្ឋ​ខ្មែរ មកពី​ក្រៅប្រទេស​វិញ សម្រាប់​ខេត្តបាត់ដំបង​មាន​ជាង ៧០​សំណាក ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ប៉ុន្តែ​មន្ទីរ​សុខាភិបាល កំពុង​រៀប​ផែនការ ចុះ​អប់រំ​ទៅដល់​សហគមន៍ ចំពោះ​អ្នក​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​អនុវត្ត​ឲ្យ​បាន ហើយ​ពលករ​ដែល​មកដល់​ខេត្តបាត់ដំបង​វិញ បាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល និង​សមត្ថកិច្ច​ផងដែរ ក្នុងការ​ពិនិត្យ​សុខភាព និង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ។​

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត បាន​អំពាវនាវ​ដល់​ពលរដ្ឋ ត្រូវ​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត ក្នុងការ​អនុវត្តតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​បន្ថែម​នូវ​ជំងឺ​កូ​វីដ​១៩ ដែលមាន​ទាំង​ការពាក់​ម៉ាស ឲ្យ​បាន​ត្រឹមត្រូវ លាងដៃ​នឹង​សាប៊ូ ជែ​ល​និង​អាល់កុល​ឲ្យ​បាន​ញឹកញាប់ រួមទាំង​កាត់បន្ថយ​នូវ​ការធ្វើដំណើរ​ទៅ​ទីកន្លែង​ផ្សេងៗ បើ​មិនមាន​ការចាំបាច់​។​

​គួរបញ្ជាក់​ផងដែរ​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តបាត់ដំបង​មាន​ចំនួន ៨​នាក់ គឺមាន​៤​នាក់ ភេទ​ប្រុស បាន​ឆ្លង​មកពី​ប្រ​
​ទេស​ម៉ាឡេស៊ី និង​ស្ត្រី​២​នាក់ បាន​ឆ្លង​ពី​ប្តី ក្នុងចំណោម​បុរស​ទាំង​៤​នាក់​នេះ និង​២​នាក់​ផ្សេងទៀត ដែលជា​សាច់ញាតិ និង​មិត្តភក្តិ ក៏បាន​ឆ្លង​ពី​បុរស​ក្នុងចំណោម​ទាំង ៤​នាក់​នេះ​ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×