Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មការិនី​រោងចក្រ​ម្នាក់ រត់​ឆ្លងថ្នល់​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​រថយន្តបុក​ស្លាប់​

spot_img

​ខេត្តស្វាយរៀង​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ គួរ​ឲ្យ​រន្ធត់​ទាំង​ព្រឹក​ព្រលឹម ពេលដែល​ស្ត្រី​កម្មការិនី​រោងចក្រ​ម្នាក់ រត់​ឆ្លងថ្នល់ ត្រូវ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ កាលពី​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ នៅលើ​ផ្លូវជាតិ​លេខ​៣១៤.D. ស្ថិតនៅ​ចំណុច​ភូមិ​ស្វាយ​អា​ណាត ឃុំ ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ សៀម​រាម 3A 0439 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​បុរស​ម្នាក់​មានឈ្មោះ ឆូ​យ ភីរុន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ ជុប​ព្រីង ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរ​បើករថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​។

​ប្រភព​បាន​បន្តទៀតថា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ស្ងួន ស្រី អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នុំស្រូវ ឃុំ​រាជមន្ទី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរ​កម្មករ​រោងចក្រ ដែល​ធ្វើការ​វេន​យប់ បាន​ចុះ​ពី​រថយន្ដ​ដែល​ខ្លួន​ជិះ ដើរចូល​ក្នុង​ផ្សារ​កំពង់រោទិ៍ ដើម្បី​ទិញ​អីវ៉ាន់ លុះ​ត្រឡប់​ចេញមក​វិញ បាំង​រថយន្ត​មួយគ្រឿង​ផ្សេងទៀត ក៏​រត់​ឆ្លងថ្នល់​ពី​ទិសខាងកើត​ទៅ​លិច នៅ​ខាង​ផ្សារ​កំពង់រោទិ៍ សំដៅទៅ​រថយន្ត​របស់​ខ្លួន​ជិះ ក៏ត្រូវ​រថយន្ត​ខាងលើ បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

​ក្រោយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រួចមក អ្នកបើកបរ​រថយន្ត បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។
​បច្ចុប្បន្ន​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ ប៉ុស្តិ៍នគរបាល​ឃុំ​ញរ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា តាមផ្លូវ​ច្បាប់​។ នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា មូលហេតុ មនុស្ស​រត់​ឆ្លងថ្នល់ ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​រថយន្តបុក​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×