Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជា​ចុងភៅ​ម្នាក់ បែកគំនិត​យក​កាំបិត​ចុង​ស្រួច និង​ឡា​ម​មកចាក់ អារ ជើង​ខ្លួនឯង ប្រឌិត​រឿង ប្រាប់​ម្ចាស់ផ្ទះ​និង​សមត្ថកិច្ច​ថា ជា​ករណី​ប្លន់ លួច​លុយ​ថៅកែ​អស់​២៥០០​ដុល្លារ

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បញ្ជាក់ថា មិនមាន​ករណី​ប្លន់​ដូចដែល​ស្ត្រី​ម្នាក់​បានលើកឡើង​នោះទេ ការពិតជា​ករណី​ប្រព្រឹត្តិ​អំពើ​លួច​ដោយ​ខ្លួនឯង ហើយ​ប្រឌិត​ប្រាប់​ម្ចាស់ផ្ទះ​និង​សមត្ថកិច្ច​ថា​ជា​ករណី​ប្លន់​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​អង្គា ទី​២១ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច ស្ថិតនៅ​ផ្ទះ​លេខ​១៧ ផ្លូវ​បេតុង ភូមិ​ថ្មគោល​ទី​២ សង្កាត់​ចោមចៅ​ទី​២ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ស្ដ្រី​ម្នាក់ ពេល​ម្ចាស់ផ្ទះ​មិន​នៅ បែកគំនិត​យក​កាំបិត​ចុង​ស្រួច និង​ឡា​ម​មកចាក់ អារ ជើង​ខ្លួនឯង រួចរ​ត់ទៅ​បំប៉ោង​សភាពការណ៍ ថា​មាន​ករណី​ចោរប្លន់​យកលុយ​អស់​ចំនួន​២៥០០​ដុល្លារ ដល់ពេល​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះមក​ធ្វើការ​តាមដាន​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​ទើប​ដឹងថា ជនសង្ស័យ​គឺជា​អ្នក​ប្រឌិត​រឿង​ដើម្បី​យកលុយ​ទៅ​ជួយ​ក្រុមគ្រួសារ​សោះ​។​

​ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ មាន ណាវី អាយុ​២១​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ភូមិ ថ្មគោល​ទី​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែកឯ​ជនរងគ្រោះ​ជា​ថៅកែ​មានឈ្មោះ មើម រ៉ូយ៉ាល់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​វិស្វករ ស្នាក់នៅ​ភូមិ សង្កាត់​ជាមួយគ្នា​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការ​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×