Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្អាក​ការងារ​ស្នងការរង​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ដោយសារ​មាន​កំហុស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​តួនាទី​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បានសម្រេច​ផ្អាក​ការងារ​ស្នងការរង​នគរបាល​ខេត្តកណ្តាល លោក ស្រេង សុខា បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០​តទៅ​។

​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ដោយយោង​តាម​សំណើ របស់​អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការផ្អាក​ការងារ​បណ្តោះអាសន្ន មន្ត្រី​នគរបាលជាតិ ដែល​ចុះហត្ថលេខា ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច “​ផ្អាក​ការងារ​បណ្តោះអាសន្ន ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា អត្តលេខ ៦៣៤៥៦ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ត្រូវ​មក​បង្ហាញមុខ នៅ​នាយកដ្ឋាន​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍ថា ការដែល​អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នើ​សុំឱ្យ​ក្រសួងមហាផ្ទៃ​ផ្អាក​ការងារ​លោក ស្រេង សុខា ដោយសារ លោក​មាន​កំហុស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​តួនាទី​។ មន្ត្រី បើ​មិនមាន​កំហុស គេ​អត់​សុំឱ្យ​ផ្អាក​ការងារ​ទេ បានន័យថា គាត់​មាន​កំហុស ពាក់ព័ន្ធ​នឹង​ការអនុវត្ត​មិនបាន​ត្រឹមត្រូវ​បទបញ្ជា​០០៦ របស់​កងកម្លាំង​នគរបាលជាតិ​។​អធ្យាស្រ័យ ខាង​ស្នងការដ្ឋាន​ស្នើសុំ បាន​ក្រសួង​ចុះ​ពិនិត្យ​ហើយ​សម្រេច​។ ព័ត៌មាន​ចង់​ច្បាស់លាស់​ពី​បញ្ហា​នេះ ខ្ញុំ​ដឹងថា នាង​ចង់​សួរ​ទៀតហើយ ប៉ុន្តែ ខ្ញុំ​មិនអាច​ឆ្លើយ​ត​ទៀត​បាន ដឹងថា​ខុស​អី​ចំណុច​ណាៗ សូម​ទាក់ទង​អ្នកនាំពាក្យ​របស់​នាយក​ដ្ឋា​ន​បុគ្គលិក អាហ្នឹង​គេ​ច្បាស់​ជាង​ខ្ញុំ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់ ACU បានប្រកាស​បើក​ការស៊ើបអង្កេត​ទ្រព្យសម្បត្តិ​ស្នងការរង​ខេត្តកណ្ដាល លោក ស្រេង សុខា ក្រោយពី​មាន​ព័ត៌មាន​ចែករំលែក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ករណី​ស្នងការរង​រូបនេះ បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ និង​បាន​ជូន​ថ្លៃ​បណ្ណាការ​ចំនួន ១០​ម៉ឺន​ដុល្លារ ចិញ្ចៀនពេជ្រ និង​រថយន្ដ​លុ​ច្ស​ស៊ី​ស ៥៧០ មួយគ្រឿង​ដែលមាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល ភ្ជាប់ពាក្យ​ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ដោយ​ជូន​ខាង​ស្រី ១០​ម៉ឺន​ដុល្លារ ចិញ្ចៀនពេជ្រ​២​វង់ និង​រថយន្ត​លុច​ស៊ី​ស ៥៧០​មួយគ្រឿង ដែលមាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៅ​ត ពិតជា​មិនធម្មតា​មែន​។​គណនី​ហ្វេ​ស​ប៊ុ​ក San Prum ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​ព័ត៌មាន បានសរសេរថា ពិធី​ភ្ជាប់ពាក្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្រេង សុខា ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ធ្វើ​នៅ​ផ្សារ​អ្នក​លឿង (​ត្រើយ​ខាងកើត​)​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​ពិធី​ភ្ជាប់ពាក្យ​លោក​ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នកជិតខាង បាន​លាន់មាត់ និង​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​។ ហើយ​ថែមទាំង​បាន​ស្ញើ​ច​សរសើរ​ផងដែរ​។​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការភ្ញាក់ផ្អើល ហើយ​បាន​លាន់មាត់​គ្រប់គ្នា ដោយ​គណនី ឈ្មោះ Khieu Thy បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា មាន​ប្រាក់ខែ​ដូច​មិន​ច្រើន​ទេ តែ​ហេតុដូចម្តេច មាន​ប្រាក់​ច្រើន​ម្លេះ​?​បើតាម​ផេ​ក Khmer Global បាន​ផ្សាយ​ថា ស្នងការរង​នគរបាល​ខេត្តកណ្តាល​ម្នាក់ លោក ស្រេង សុខា បានធ្វើ​ឲ្យ​ផ្អើល​ពេញ​ត្រើយ​អ្នក​លឿង​ខាងកើត ក្នុង​ខេត្តព្រៃវែង ខណៈ​លោក​បាន​ភ្ជាប់ពាក្យ ជាមួយ​នារី​វ័យក្មេង​ម្នាក់ កូន​អ្នកលក់​គ្រឿងអគ្គិសនី ដោយ​ថ្លៃទឹកដោះ​១០​ម៉ឺន​ដុល្លារ​!​។ តាម​ព័ត៌មាន​ដែល​ទទួលបាន លោក ស្រេង សុខា បាន​លែងលះ​ភរិយា​របស់លោក​៣​នាក់ រួច​ទៅ​ភ្ជាប់​និស្ស័យ​ជាមួយ​នារី​អ្នក​លឿង​រូបនេះ ដែលជា​ភរិយា​ទី​៤!​។​សូម​អបអរសាទរ និង​ជូនពរ លោក​ស្នងការរង ជាមួយ​ភរិយា​ទី​៤! ប្លែកៗ ស្នងការរង​ខេត្តកណ្តាល​, ប៉ុន្មាន​ថ្ងៃមុន ស្នងការរង អ៊ុ​ល ប៊ុន​ណា បាន​យក​ឡានទឹក ទៅ​បាញ់​លាយ​ស៊ីម៉ងត៍​ឯកជន​! ឮថា​ស្នងការរង​រូបអង្គ​នេះ ធ្លាក់​មកពី​ឋាន​ព្រះឥន្ទ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×