Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរខេត្ត​ស្ទឹងត្រែង រៀបចំ​ផែនការ ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ស្ទឹងត្រែង​: គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្ទឹងត្រែង បានរៀបចំ​ប្រជុំ​ដាក់​ផែនការ​របស់ខ្លួន ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ប្រភេទ​ថ្មី​COVID-19 ។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ នេះ​ក្រោម​វត្តមាន លោក​ម៉ុម សារឿន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មការ​ក​ណ្តា​ល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្តស្ទឹងត្រែង និង​វត្តមាន​ប្រធាន អនុប្រធាន សស​យក ក្រុង ស្រុក សមាជិក​គណៈកម្មាធិកា​រ សស​យក ព្រមទាំង​ក្រុម​សកម្មជន​យុវជន មន្ទីរ អង្គភាព ជុំវិញ​ខេត្ត ។​

​លោក ម៉ែន គង់ អនុប្រធាន​គណៈកម្មាធិកា​រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ឲ្យ​ដឹងថា ដើម្បី​បញ្ជ្រាប​ការយល់ដឹង ដល់​ប្រជាជន​ឲ្យ​បាន​យល់ច្បាស់ អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​១៩ ដ៏​សាហាវ​នេះ សហភាព សហព័ន្ធ​យុវជន​កម្ពុជា នឹង​យក​វិធានការណ៍​សំខាន់ៗ​ចំនួន​៥​មក​អនុវត្ត​។​

​លោក​ម៉ែន គង់ បាន​បញ្ជាក់ថា វិធានការណ៍​ទាំង​៥ រួមមាន ១.​បង្កើត​ក្រុមការងារ ផ្សព្វផ្សាយ ដែល​ស្រុក និង​ខេត្ត​រៀបចំសេចក្តី​សម្រេច​រួម ២.​ធ្វើយ៉ាងណា​ឲ្យ​សស​យក ក្រុង ស្រុក ខេត្ត មានការ​យល់ដឹង​កាន់តែច្បាស់​រួមគ្នា ពាក់ព័ន្ធ​និង​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ៣.​ក្រុមការងារ​ស ស យ ក តាម​វិស័យ​ត្រូវ​ត្រៀមខ្លួន ចូលរួម​ជាមួយ​សុខាភិបាល ក្នុងករណី​ណា​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្ត ឬ​ក្នុងករណី​ចាំបាច់ ៤.​បន្តធ្វើ​ការផ្សព្វផ្សាយ​តាម​ឧ​គ្ឃោ​សន​សព្ទ​ចល័ត ឬ​តាម​បណ្តាញ​សង្គម​ជា​បន្តទៀត ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ការ​ប្រុង​យ័​ត្ន និង​ឲ្យ​ពួកគាត់​បន្ត​ចូលរួម​ប្រយុទ្ធ​និង​ជំងឺ​កូ​វីដ​១៩ និង​ទី​៥ ស ស យ ក ថ្នាក់ក្រុង​ស្រុក​ត្រូវ​ត្រៀម​សមាជិក​សកម្ម សំខាន់ៗ​ចាប់ពី​៣០​ទៅ​៥០​នាក់ បញ្ជូនមក​ថ្នាក់​ខេត្ត ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​ពី​ការទប់ស្កាត់​ជំងឺ​Covid-19​នេះ​។​

​លោក ម៉ុម សារឿន បាន​និយាយថា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ចាំបាច់​ណាស់​ត្រូវ​មានកា​រ​សហការ និង​ការចូលរួម​ជា​ចាំបាច់​គ្រប់​អ្នកពាក់ព័ន្ធ​។​

​លោក បន្តថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​កាន់តែច្បាស់ ពី​វិធាន​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​១៩ កាន់តែច្បាស់ ប្រធាន​សស​យក​ថ្នាក់ក្រុង​ស្រុក ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ត្រូវធ្វើ​យុទ្ធនាការ​ឲ្យ​កាន់តែ​សកម្ម និង​បំផុស​បន្ថែមទៀត អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ត្រូវ​ជំរុញ​ឲ្យ​បាន​កាន់តែខ្លាំង​ដល់ អាជីវករ​និង​អ្នកទិញ​ត្រូវ​ប្រើ​ម៉ាស ប្រើ​អាល់កុល ឬ​សាប៊ូ​លាងដៃ និង​មិន​ឲ្យ​ប៉ះពាល់​ចំណុច​សំខាន់ៗ មាន​ភ្នែក ច្រមុះ និង​មាត់​ជាដើម​។​

​ចំណុច​ដែល​គួរ​អនុវត្ត​ឲ្យ​បាន​សកម្ម​បំផុត ត្រូវធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទី​រួម​ខេត្ត តាម​ក្រុង ស្រុក ទីប្រជុំជន ឬ​តាម​មន្ទីរ​អង្គភាព កសិដ្ឋាន​នានា ធ្វើ​យ៉ាង​ឲ្យ​អត្រា​ការឆ្លង​មាន​កម្រិត​ទាប​បំផុត ៕​ដោយ​៖​សុខុម​


spot_img
×