Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់​ប្រកាសថា បាញ់​ផ្កាយរណប​យោធា​បាន​ជោគជ័យ ចំពេល​កំពុងមាន​ភាព​តានតឹង​ជាមួយ​អា​មេ​រិច​

spot_img

​កងទ័ព​បដិវត្តន៍​អ៊ីរ៉ង់ បានប្រកាសថា​ពួកគេ​បាន​បាញ់​បង្ហោះ​ផ្កាយរណប​យោធា លើកដំបូង​របស់​ប្រទេស​បាន​ជោគជ័យ​នៅ​ថ្ងៃ​ពុធ​នេះ​។ ការប្រកាស​ពី​ជោគជ័យ​នោះ ធ្វើឡើង​ចំពេល​កំពុងមាន​ភាព​តានតឹង ជាមួយនឹង​កងកម្លាំង​អា​មេ​រិច​នៅ​តំបន់​ឈូង​សមុទ្រ​។​

​សហរដ្ឋ​អា​មេ​រិច​បាន​ចោទប្រកាន់​កម្មវិធី​ផ្កាយរណប​របស់​អ៊ីរ៉ង់​ថា ជាការ​បិទបាំង​សម្រាប់​ការអភិវឌ្ឍ​មី​ស៊ី​ល​របស់ខ្លួន ខណៈដែល​អ៊ីរ៉ង់​ធ្លាប់បាន​និយាយថា សកម្មភាព​ភាព​អវកាស​របស់ខ្លួន អនុវត្តតាម​កាតព្វកិច្ច​អន្តរជាតិ​។​

​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ បាន​កើតឡើង​កាលពី​សប្តាហ៍​មុន ដោយ​ក្រសួងការពារជាតិ​អា​មេ​រិច បានធ្វើការ​ចោទប្រកាន់​នាវា​អ៊ីរ៉ង់​ថា បាន​រំខាន​ដល់ក​ប៉ាល់​របស់ខ្លួន​នៅក្នុង​ឈូង​សមុទ្រ​។​

​កង​ឆ្មាំ​បដិវត្ត​ដ៍​អ៊ីស្លាម​អ៊ីរ៉ង់​បាន​បាន​សាទរ ចំពោះ​ការបាញ់​បង្ហោះ​ផ្កាយរណប​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា​ជា “​ជោគជ័យ​ដ៏​អស្ចារ្យ​”​។​

​គេហទំព័រ​របស់​កង​ឆ្មាំ​អ៊ីរ៉ង់​បាន​និយាយថា “​ផ្កាយរណប​បាន​ហោះ​ជុំវិញ​ផែនដី​ចំងាយ ៤២៥​គីឡូម៉ែត្រ​”​។​

“​សកម្មភាព​នេះ​នឹង​ក្លាយជា​ជោគជ័យ​ដ៏​អស្ចារ្យ និង​ការអភិវឌ្ឍ​ថ្មី​ក្នុង​វិស័យ​លំហរ​អាកាស​របស់​អ៊ីរ៉ង់​”​។​

​សូមបញ្ជាក់ថា កាលពី​ជាង ២​ខែ​មុន អ៊ីរ៉ង់​ធ្លាប់បាន​បាញ់​បង្ហោះ​ផ្កា​រណប​ម្តង​រួចមកហើយ ប៉ុន្តែ​ប្រតិបត្តិការ​បាន​បរាជ័យ ដោយសារ​វា​មិនបាន​ហោះចូល​ក្នុង​តារាវិថី​គោចរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×