Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ខូចចិត្ត​ជាខ្លាំង ព្រោះតែ​ខំ​ធ្វើបុណ្យ​ចែក​អាហារ​ហ្វ្រ៊ី​ជូន​ប្រជាជន បែរជា​ត្រូវ​អាជ្ញាធរ​រឹបអូស​អស់ ដោយ​ចាត់ទុកថា​រំលោភ​ក្រឹត្យ​គ្រាអាសន្ន (​វីដេអូ​)

spot_img

​ថៃ​៖ ស្ត្រី​ម្នាក់​បាន​បញ្ចេញ​ការឈឺចាប់​ជាខ្លាំង នៅលើ​អន​ឡាញ បន្ទាប់ពី​មន្ត្រី​បាន​រឹបអូស​ស្បៀងអាហារ​ចំនួន​ជាង ៣០០ ឈុត ដែល​នាង​គ្រោង​នឹង​ផ្តល់ជូន​ប្រជាជន​នៅមុខ Phra Pathom Chedi ខេត្ត Nakhon Pathom ។

​ស្ត្រី​រូបនេះ​ដែលមាន​ឈ្មោះថា Fern Pannamjai បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ ថា “ ស៊ុប​សាច់ជ្រូក​ត្រៀម​នឹង​ចែកជូន ២៥០ ឈុត នៅថ្ងៃនេះ និង​បាយ ៥០ ប្រអប់ ដែលមាន​សរុប​ចំនួន ៣០០ ឈុត​។ នេះ​ជា​ថ្ងៃទី​៧ នៃ​ការផ្តល់​អាហារ​ឥតគិតថ្លៃ​” ។ នាង​មាន​គោលបំណង​ផ្តល់​អាហារ ដល់​អ្នក​ដែល​កំពុង​តស៊ូ នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន ទៅនឹង​ជំងឺ​កូ​វីដ​១៩ ដូចជា​អ្នក​ដែល​បាន​បាត់បង់​ប្រាក់ចំណូល​ជាដើម ។ Fern ក៏បាន​ភ្ជាប់​រូបភាព​នៃ​អាហារ នៅក្នុង​ប្រកាស​របស់​នាង​ដោយ​ប្រាប់ថា ការចែកជូន​អាហារ​ហ្វ្រ៊​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​វេលា​ម៉ោង ១៦ និង ៤០ រហូតដល់​ម៉ោង ១៧ និង​០០ នាទី ។​

​នៅពេល​វេលា​មកដល់ ខណៈដែល​មនុស្ស​ក៏​កំពុង​ឈរ​តម្រង់​ជួរ​គ្នា​រង់ចាំ​ម្ហូបអាហារ ស្រាប់តែ​មន្ត្រី​សាលាក្រុង Nakhon Pathom បានមក​ដល់ ហើយ​រឹបអូស​យក​ម្ហូប​ទាំងអស់នោះ​តែម្តង​។ ក្រុមមន្ត្រី​បានបញ្ជាក់​ថា ប្រសិនបើ​ការចែកជូន​នេះ​នៅតែ​បន្ត គឺ​ស្មើនឹង​រំលោភ​ក្រឹត្យ​គ្រាអាសន្ន​ដែល​កំពុង​អនុវត្ត​ហើយ​។ ពួកគេ​ក៏បាន​ជូនដំណឹង​ដល់​នាង​ថា អាហារ​ទាំងនេះ​ប្រាកដ​ណាស់ នឹង​ត្រូវបាន​ផ្តល់ទៅឱ្យ​ប្រជាជន ដែល​កំពុង​រស់នៅក្នុង​តំបន់​អនាធិបតេយ្យ​។ ក្រោយមក Fern បាន​បង្ហោះ​ការសុំ​ទោស​តាម​អ៊ិន​ធឺ​ណិ​ត នូវ​អ្វីដែល​នាង​មិនអាច​ផ្តល់​ស៊ុប​សាច់ជ្រូក ដូចដែល​បាន​សន្យា​ជាមួយ​ប្រជាជន​ដែល​កំពុង​រង់ចាំ​។​

Fern បាន​និយាយ​នៅក្នុង​វីដេអូ​ថា “​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​បំផុត​នោះ គឺថា​មនុស្ស​ដែល​មក​រង់ចាំ​មិនបាន​បរិភោគ​ទេ ប៉ុន្តែ​អ្នក​ដែល​ដេក​នៅក្នុង​ផ្ទះ​មាន​របស់​ញ៉ាំ​។ ខ្ញុំ​មិនបាន​និយាយថា អ្នក​ដែល​កំពុង​រង់ចាំ​នៅផ្ទះ​មិន​ត្រឹមត្រូវ​នោះទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​មនុស្ស ដែល​អង្គុយ​នៅក្រោម​កម្តៅថ្ងៃ​ដ៏​ក្តៅហែង ពីព្រោះ​ពួកគេ​ជឿជាក់ថា នឹង​ទទួលបាន​អាហារ​។ ខ្ញុំ​សុំទោស​ដែល​មិនអាច បំពេញ​ការសន្យា​របស់​ខ្ញុំ វា​ពិតជា​មិនអាច​ទៅរួច​ទេ​ក្នុង​ការបន្ត​ផ្តល់ឱ្យ​។ ខ្ញុំ​ដឹងថា​អ្នក​កំពុង​រង់ចាំ​ស៊ុប​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនអាច​ផ្តល់ឱ្យ​អ្នក​ទាំងអស់គ្នា​បាន​!!” ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook, Facebook User: Fern Pannamjai )

spot_img
×