Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងក្រោយ​កូរ៉េ​ខាងជើង​បាន​បញ្ជូន​ប្រតិភូ​ទៅកាន់​កូរ៉េខាងត្បូង ដើម្បី​ត្រួតពិនិត្យ​ទីតាំង​សិល្បៈ និង​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​

spot_img

​ទី​បំផុត​ទៅ​កូរ៉េខាងជើង បាន​សម្រេច​បញ្ជូន​គណ​ប្រតិភូ​ពិសេស​មួយ ឲ្យធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង ដើម្បី​ត្រួតពិនិត្យ ទីតាំង​សម្តែង​សិល្បៈ និង​ការប្រកួត​កីឡា អូឡាំពិក​រដូវរងារ​។ គណប្រតិភូ​ពិសេស​នេះ ដឹកនាំ​ដោយ តារាចំរៀង​ប្រជាប្រិយ របស់​កូរ៉េ​ខាងជើង គឺ​នាង យ៉ុន សុង​វ៉ុល​។

​ការមកដល់​របស់​គ​ណ​ប្រតិភូ​កូរ៉េខាងជើង នៅលើ​ទឹកដី​កូរ៉េខាងត្បូង​នេះ គឺជា​រឿង​កំរ​ណាស់ ហើយ​ឱកាស​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េខាងត្បូង រៀបចំ​បំផុសបំផុល ព្រោះ​វា​ជា​និមិ្មតរូប បង្ហាញ​ពី​សញ្ញាណ នៃ​មិត្តភាព រវាង​ប្រទេស​បងប្អូន​កូរ៉េ​ខាង​ទាំងពីរ​នេះ​។​

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ទូរទស្សន៍​កូរ៉េខាងត្បូង សឹងតែ​គ្រប់​ប៉ុស្តិ បាន​ផ្សាយ​បន្ត​ផ្ទាល់ នូវ​រូបភាព​នៃ​ការមកដល់​របស់​គណ​ប្រតិភូ​កូរ៉េខាងជើង​។ គេ​ឃើញ រថយន្ត​មួយ​គ្រឿង ដឹក​សមាជិក​គណប្រតិភូ​នេះ ចំនួន​៧​នាក់ បាន​បើក​ឆ្លង​ព្រំដែន ឆ្ពោះទៅ​កាន់​ស្ថានីយ៍​រថភ្លើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​។ មួយ​ម៉ោង​ក្រោយមក នៅ​ស្ថានីយ៍​នោះ ដែលមាន​អ្នក​យាម​ការពារ​សន្តិសុខ​រាប់រយ​នាក់ គេ​បាន​ឃើញ​គណប្រតិភូ​ទាំង​៧​នាក់ ដែល​ដឹកនាំ​ដោយ​តារាចំរៀង​ស្រី​កូរ៉េខាងជើង នាង យ៉ុន សុង​វ៉ុល (Hyon Song Wol) បាន​ចុះ​ពី​រថយន្ត ហើយ​ឡើង​រថភ្លើង ឆ្ពោះទៅកាន់ ទីក្រុង Gangneung ស្ថិត​នៅ​ភាគ​ខាងកើត​កូរ៉េខាងត្បូង​។​គណប្រតិភូ​នឹង​ចុះទៅ​ពិនិត្យ​ទីតាំង​ប្រកួត​កីឡា និង​ទីតាំង​សម្តែង​សិល្បៈ នៅ​ទីក្រុង Gangneung ហើយ​នៅ​ថ្ងៃ​ចន្ទ គណប្រតិភូ និង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Pyeongchang​។ ទីក្រុង​ទាំង​២​នេះហើយ ដែល​នឹង​ទទួល​រៀបចំ កីឡា​អូឡាំពិក​រដូវ​រវាង ចាប់ពី​ថ្ងៃ​ទី ៩​កុម្ភៈ ទៅ​។ គណប្រតិភូ​នេះ នឹង​ត្រលប់​ទៅវិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​។ ដោយឡែក ក្នុង​សប្តាហ៍​ក្រោយនេះ នៅ​មាន​គណប្រតិភូ​កូរ៉េខាងជើង​ផ្សេងទៀត ដែល​នឹង​ចុះមក​ត្រួតពិនិត្យ ទីតាំង​ហ្វឹកហាត់​កីឡា​ជិះ​ស្គីទឹ​កកក នៅ​ភាគ​ខាងជើង​កូរ៉េខាងត្បូង​។​

ចំណែក​ភាគី​កូរ៉េខាងត្បូង​វិញ ក៏​នឹង​បញ្ជូន គណប្រតិភូ​ទៅ​កាន់​កូរ៉េខាងជើង​ដែរ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ហ្វឹកហាត់ ព្រោះ​តាម​ការគ្រោងទុក ក្រុម​កីឡាក​រទាំង​ពីរ​ប្រទេស នឹង​ត្រូវ​ហ្វឹកហាត់​រួមគ្នា​។​

​នៅ​មាន​ចំណុច​ផ្សេង​ច្រើន​ទៀត ដែល​ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​។ កូរ៉េខាងជើង និង​ខាងត្បូង បាន​ធ្វើ​កិច្ចព្រមព្រៀង​ពិសេស​មួយ ដោយ​បាន​ស្នើ​ទៅ​កាន់​គណកម្មការ​កណ្តា​ល​កីឡា​អូឡាំពិក នៅ​ទីក្រុង​ឡូ​ហ្សាន​ប្រទេស​ស្វីស​។ កាលពី​ថ្ងៃ​សៅរ៍ ទី​២០ មករា គណកម្មការ​អូឡាំពិក បាន​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នេះ​ហើយ​។​

តាម​ការកំណត់ កូរ៉េខាងជើង នឹង​បញ្ជូន​កីឡាករ ប្រុស​ស្រី ចំនួន​២២​នាក់ ឲ្យចូល​រួម​ប្រកួត​កីឡា​ចំនួន​៣​ប្រភេទ គឺ ទីមួយ កីឡា​ជិះ​ស្គីទឹ​កកក ទី​ពីរ កីឡា​ហុក​គី ឬ​កីឡា​វាយ​ហ្គោល​លើ​ទឹកកក និង​ទី​បី​គឺ​របាំ​លើ​ទឹកកក​។ សរុប​ទៅ​ទាំង​ក្រុម​ប្រុស​និង​ស្រី គឺ​កូរ៉េខាងជើង​ចូលរួម​ទាំងអស់ ៥​វិញ្ញាសារ​។ ចំណុច​មួយ​ដែល​ពិសេស​លើ​ក​នេះ គឺ​ក្រុមកីឡា​ការ​នី​វាយ​ហ្គោល​លើ​ទឹកកក របស់​កូរ៉េ​ខាងជើង និង​ខាងត្បូង នឹង​ច្របាច់​ចូល​គ្នា​ជា​ក្រុម​តែមួយ ដើម្បី​ប្រកួត​ជាមួយ​ដៃគូរ​ផ្សេង ក្នុង​វិញ្ញាសារ​នេះ​។​

ថ្ងៃ​បើក​សម្ភោ​ធ គណប្រតិភូ​កីឡា​ទាំង​ពីរ​ប្រទេស នឹង​ដើ​របង្ហ​ញ​ក្បួន​រួមគ្នា ក្រោម​ទង់​តែមួយ ដែល​ជា​ទង់​ពិសេស តំណាង​ឲ្យ​ឧបទ្វីប​កូរ៉េ​រួបរួមគ្នា​។​

​ព្រឹត្តិការណ៍ ដែល​កំពុង និង កើតឡើង​ក្នុង​ពេលខាងមុខ ទាំងអស់នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ​ណាស់ សម្រាប់​ប្រទេស​បងប្អូន​កូរ៉េ​ទាំង​ពីរ។ នេះ​ស​បង្ហាញថា ការជានាគ្នា ចាប់ដៃគ្នា កំពុងតែ​បោះជំហាន​ទៅមុខ ក្នុង​សុទិដ្ឋិនិយម​។ តែ​យ៉ាងណា អ្វីៗ​នៅ​ពិបាក​ស្មាន​ណាស់​។
សម្រាប់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ឯណោះ​វិញ យើង​ឃើញថា គេ​បាន​ដាក់​កាយ​ដាក់ចិត្ត ធ្វើ​រឿង​នេះ​ឲ្យបាន​សម្រេច​។ លោក ប្រធានាធិបតី មូន ជា​អ៊ី​ន ចង់​ឆក់​ឱកាស​នេះ ផ្តល់​ក្តីសង្ឃឹម ដល់​ប្រជាជន​កូរ៉េ​ទាំង​សងខាង ថា​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​រាប់អាន​គ្នា អត់ឱនគ្នា​… ៕​ សូយន

spot_img
×