Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក តាម Videoconference ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិអញ្ជើញ​​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋ អាមេរិក តាមរយៈ​ប្រព័ន្ធ​វីដេអូ (Videocon ference) ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​នឹង​ប្រព្រឹត្តទៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២០ ​នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ ។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ ត្រូវបាន​ស្នើឡើង​ដោយ​សហរដ្ឋអាមេរិក នៅក្នុង​ឱកាស​កិច្ច ប្រជុំ​អន្តរ​ទីភ្នាក់ងារ​កម្រិត​ខ្ពស់​អាស៊ាន​-​សហរដ្ឋអាមេរិក តាមរយៈ​ប្រព័ន្ធ​វីដេអូ​ Videocon ference​ នេះ ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន​អាស៊ាន កាលពី​​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ ។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ឯកឧត្តម ម៉ៃ​ឃើ​ល ផុ​ម​ផូ (Michael R. Pompeo) រដ្ឋមន្ត្រី ការបរទេសអាមេរិកនឹង​ផ្លាស់ប្តូរ​ទស្សនៈ​ទៅវិញទៅមក និង​ពិភាក្សា​អំពី​វិធីសាស្ត្រ​នានា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​អាស៊ាន​និង​សហរដ្ឋអាមេរិក ក្នុងការ​ប្រយុទ្ធប្រឆាំង​រួមគ្នា​ទៅនឹង ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​​អាស៊ាន​-​អាមេរិក​។ កិច្ចពិភាក្សា​នឹង​ផ្តោតទៅលើសកម្មភាព​ដើម្បី​ដោះស្រាយ​គ្រោះអាសន្ន​វិស័យ​សុខាភិបាល​សាធារណៈ ដែល​​ជា​សេចក្តី​កង្វល់​អន្តរជាតិ និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅក្នុង​តំបន់​រយៈពេល​វែង​។​

​កិច្ចប្រជុំ​នេះ នឹង​បង្កើតជា​ព្រឹត្តិការណ៍​ថ្មី​ដ៏​សំខាន់​មួយ​នៅក្នុង​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ រវាង អាស៊ាន និង​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ ចំពោះមុខ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×