Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ នៃ​ការ​ចែកចាយ​សារធាតុ​ញៀន នៅ​តំបន់​បឹងកក់​ផ្លូវ​រថភ្លើង ជា​វីដេអូ​ចាស់​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង គណនី​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​មួយចំនួន បាន​យក​វីដេអូ នៃ​ការ​ចែកចាយ​សារធាតុ​ញៀន មក​ផ្សព្វផ្សាយ​នោះ ដោយ​យោងតាម​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២​ខែមេសា បាន​បញ្ជាក់ថា គឺជា​រូប​ចាស់​តាំងពី​ឆ្នាំ​២០១៧ យកមក​ផុស​ដែល​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​។ នគរបាល​ចុះបង្ក្រាប​ជាប្រចាំ​នៅ​តំបន់​បឹងកក់​ផ្លូវ​រថភ្លើង ដោយ​ចាប់បាន​ទាំង​ជនសង្ស័យ និង​សារធាតុ​ញៀន​ជាច្រើន​ករណី​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​គណនី​ហ្វេ​ស​បុក និង​សារព័ត៌មាន​មួយចំនួន បាន​យក​វីដេអូ​នៃ​ការ​ចែកចាយ​សារធាតុ​ញៀន ដែលជា​រូប​ចាស់​តាំងពី​ឆ្នាំ​២០១៧ យកមក​ផុស​ដែល​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ ។​

​ក្រោយពី​បាន​បើក​ការស្រាវជ្រាវ​តាមរក​ម្ចាស់​វីដេអូ​ឃ្លី​ប​រួចមក នៅ​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​ជួប​សួរនាំ​ផ្ទាល់ ជាមួយ​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះ ស្រី​ម៉ៅ អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ក្នុង​តំបន់​បឹងកក់​ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ។

​ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹងថា វីដេអូ​នេះ គឺ​ខ្លួន​បាន​ថត​តាំងពី​៣​ឆ្នាំមុន​ម្ល៉េះ ហើយ​មិនដឹង​ជា​បុគ្គល​ណា​យក​វីដេអូ​នេះ ទៅ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ឡើយ ។​

​នៅ​តំបន់​នេះ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក៏ដូចជា​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​ស្រះចក តែងតែបាន​ចុះបង្ក្រាប​ជាប្រចាំ​បានជា​ច្រើន​ករណី ដោយ​ចាប់បាន​ទាំង​ជនសង្ស័យ និង​សារធាតុ​ញៀន​ជាច្រើន​ផងដែរ ។ ចំពោះ​ចំណុច​តំបន់​ខាងលើ នឹង​ក្នុង​តំបន់​បឹងកក់​ថ្មី​នេះ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នឹង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក បាន​នឹង​កំពុង​ឈរជើង​ជាប្រចាំ​ដើម្បី​តាមដាន ស្រាវជ្រាវ នឹង​ឈានទៅរក​ការបង្ក្រាប ដើម្បី​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង លើ​ករណី​ជួញដូរ​សារធាតុ​ញៀន​នៅ​តំបន់​មិន​រៀបរយ​នេះ ក៏ដូចជា​តំបន់​មួយចំនួនទៀត ។​

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​ខិតខំ​ជាប្រចាំ​ទាំងយប់ ថ្ងៃ ក្នុង​ប្រតិបត្តិការ ស្រាវជ្រាវ និង​បង្ក្រាប ទីតាំង​ជួញដូរ អ្នកជួញដូរ ចែកចាយ និង​អ្នកប្រើប្រាស់ សារធាតុ​ញៀន គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ។​

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រីករាយ​នឹង​ការចូល​រួមសហការ រាយការណ៍​ផ្តល់ព័ត៌មាន របស់​ប្រជាពលរដ្ឋ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×