Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​គម្រោង “​ការរៀបចំ​ពិព័រណ៍​សហគមន៍​” ដើម្បី​ធានា​ជីវភាព​សហគមន៍ និង​ធនធានធម្មជាតិ​

spot_img

​ភ្នំពេញ​៖ គម្រោង “​រៀបចំ​ពិព័រណ៍​សហគមន៍​” ដើម្បី​ធានា​ជីវភាព​សហគមន៍ និង​ធនធានធម្មជាតិ ពិត​ជាមាន​សារសំខាន់ ជួយ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​អ្នកពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់​បងប្អូន​ជនជាតិដើម​ភាគតិច​។​

​កិច្ចប្រជុំ​ក្រុមការងារ​គម្រោង​រៀបចំ “​ពិព័រណ៍​សហគមន៍​” បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ពុធ ទី​២២ ខែមេសា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​មួយចំនួនទៀត​។

​លោក សេង សោត អគ្គនាយករង សហគមន៍​មូលដ្ឋាន​បានឱ្យដឹងថា ពិព័រណ៍​សហគមន៍​នេះ​ចាប់ផ្តើម​ដោយមាន​ក្រុមការងារ​រៀបចំ និង​ប្រតិបត្តិ​គម្រោង ដោយមាន​កម្មវិធី​ការងារ​មួយចំនួន​ដូចជា ការចុះ​អង្កេត​ប្រមូល​ព័ត៌មាន​ពី​សហគមន៍ ការ​ចងក្រង​សក្តានុពល​របស់​សហគម​ន៍ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​សហគមន៍ និង​លើកទឹកចិត្ត​ឱ្យ​សហគមន៍​បង្កើត​ស្នាដៃ មុខរបរ និង​នាំយក​ផលិតផល​សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ប្រចាំឆ្នាំ និង​លក់​ទៅកាន់​ទីផ្សារ​។​

​លោកជំទាវ ម៉ុម ថា​នី បាន​ចាត់ទុកថា​គម្រោង “​រៀបចំ​ពិព័រណ៍​សហគមន៍​” ពិត​ជាមាន​សារសំខាន់ ជួយ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​អ្នកពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់​បងប្អូន​ជនជាតិដើម​ភាគតិច ផងដែរ ។​

​លោកជំទាវ បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ​រៀបចំ​គម្រោង ពិនិត្យ​លើ​ការកសាង និង​ប្រមូល​ព័ត៌មាន និង​សហការ​ជាមួយ​ដៃគូរ អ្នកពាក់ព័ន្ធ ដើម្បី​កសាង​គម្រោង ដែល​ធានា​និរន្តរភាព​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​តំបន់ការពារធម្មជាតិ និង​ចូលរួម​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់ថា​គម្រោង​«​ពិព័រណ៍​សហគមន៍​» អាច​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ ដែល​សម្របសម្រួល​ដោយ​ក្រុមការងារ ដែលមាន​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​អគ្គ​អគ្គនាយកដ្ឋាន​សហ​គម​ន៍​មូលដ្ឋាន និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ មួយចំនួនទៀត ដោយ​ធ្វើ​សកម្មភាព​សាកល្បង​ដំបូង​ជាមួយ​សហគមន៍​មូលដ្ឋាន នៅតាម​តំបន់ការពារធម្មជាតិ​ចំនួន​១៧ នៅក្នុង​ខេត្តកំពង់ធំ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×