Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករកស៊ី​ប្រមូល​ផល​ផ្លែ​សំ​រ៉ង ចូល​ព្រៃ​កាប់រំលំ​ដើម​សំ​រ៉ង យក​ផ្លែ​លក់ ឆ្នាំក្រោយ​បាន​អី​លក់​ទៀត​

spot_img

ស្ទឹងត្រែង​: មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ ភូមិសាស្ត្រ​ខេត្ត​ស្ទង​ត្រែង ចំនួន ៥​នាក់ បាន​ចុះ​ល្បាត​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​ប្រមូល​ផល​ផ្លែ​សំ​រ៉ង ដោយ​ហាម​មិនឱ្យ​ប្រមូល​ផល​តាម​វិធី​រំលំ​ដើម​។ បើ​ឆ្នាំនេះ​កាប់រំលំ​ដើម​ហើយ​នោះ តើ​ឆ្នាំក្រោយៗ​ទៀត បាន​ដើម​សំ​រ៉ង​មកពី​សម្រាប់​ប្រមូល​ផល​ទៀត ហើយ​ឈានទៅ​ដាច់​ពូជ​តែម្តង និង​បាត់បង់​មុខរបរ បាត់បង់​ប្រាក់ចំណូល​។

​មន្ត្រី​បរិស្ថាន​លើកឡើងថា នៅ​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​ចុះ​ផ្សព្វផ្សាយ និង​ហាម​ពលរដ្ឋ​មិនឱ្យ​ប្រមូល​ផល​ផ្លែ​សំ​រ៉ង​តាម​វិធី​រំលំ​ដើម​។ ការប្រមូល​ផ្លែ​សំ​រ៉ង​មាន​តាំងពី​ដូនតា​មក ដោយ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ ពោលគឺ​ប្រមូល​តាមរបៀប​រើសយក​ពេល​ផ្លែ​សំ​រ៉ង​ទុំ​ជ្រុះ​ប្រជាពលរដ្ឋ​មិន​ចូល​ព្រៃ​ច្រើន​ចឹ​ង​ទេ​។​

​ផ្លែឈើព្រៃ​នេះ​បើ​យកមក​ត្រាំ​ទឹក​វា​រីក​ហើយ​ដាក់​លាយ​ស្ករ​ផឹក​ធ្វើអោយ​ចុះ​ត្រជាក់​ក្នុង​ខ្លួន​។ ​ខ្លះ​គេ​យកមក​ធ្វើ​បង្អែម​ជាដើម​។​

លុះ​មកដល់​អំឡុង​ឆ្នាំ​១៩៩៩ ផ្លែ​សំ​រ៉ង​ចាប់ផ្តើម​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ជាហេតុ​ធ្វើឱ្យ​ប្រជាជន​មានការ​កាប់រំលំ​ដើម ដើម្បី​ប្រមូលបាន​ផ្លែ​ច្រើន​ទាន់​ចិត្ត ដោយ​មិន​រង់ចាំ​វា​ជ្រុះ បណ្តាលឱ្យ​ដើម​សំ​រ៉ង​ធំៗ​កាន់តែ​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

ជាមួយ​នោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏​ធ្លាប់បាន​ផាកពិន័យ​លើ​ជន​ដែល​ផ្តួលរំលំ​ដើម​សំ​រ៉ង​ផងដែរ​ដើម្បី​ជាការ​ព្រមាន​ព្រោះ​វា​ខុសច្បាប់​ថែមទាំង​បំផ្លាញ​ដើមឈើ​ព្រៃ​មួយ​នេះ​ទៀតផង​។

​ផ្អែក​តាម​ការផ្តល់​ព័ត៌មាន​ពី​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​ទុង បានឱ្យដឹងថា ទីផ្សារ ផ្លែ​សំ​រ៉ង មាន​លក្ខណៈ​ងាយស្រួល​បំផុត ។ ​ពេល​វា​ដល់​រដូវ​ប្រមូល​ផល មាន​ឈ្មួញ​ក្នុងស្រុក​មក​ចាំ​ប្រមូល​ទិញ​នៅក្នុង​សហគមន៍​តែម្តង ដែលមាន​តម្លៃ​ចន្លោះ​ពី​៣៥.០០០​រៀល​ទៅ​៤៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម អាស្រ័យ​ទៅតាម​គុណភាព​នៃ​ផ្លែ​សំ​រ៉ង​៕​

ដោយ​:​សុខុម​

spot_img
×