Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា មិនមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ទេ និង​មិនមាន​អ្នក​ព្យាបាល​ជាសះស្បើយ​ថ្មី​ដែរ គឺ​នៅ​រក្សា​ចំនួន​ដដែល​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​២៣​មេសា​២០២០​នេះ ក្រសួងសុខាភិបាល​ប្រកាសថា កម្ពុជា​យើង​មិនមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ទេ និង​មិនមាន​អ្នក​ព្យាបាល​ជាសះស្បើយ​ថ្មី​ដែរ គឺ​នៅ​រក្សា​ចំនួន​ដដែល សរុប​អ្នក​ឆ្លង​១២២​នាក់ អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​១១០​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ នៅសល់តែ ១២​នាក់​​និង​អ្នកស្លាប់​គ្មាន ។​​ទោះជា​យ៉ាងនេះ​ក្តី​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់បំផុត ការពារ​មិន​អោយមាន​ឆ្លង​ជំងឺ​នេះ​។​

​ចំណែក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ផ្សាយ​ថា រហូតដល់​ម៉ោង ៨:០០​នាទី​ព្រឹក ថ្ងៃទី ២៣ មេសា ២០២០ យើង​ពុំ​រកឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ចំនួន ១២២​ករណី​ដដែល និង ពុំមាន​ករណី​ជាសះស្បើយ ជា​សរុប​យើង​មាន​១១០​នាក់​ជាសះស្បើយ​ដដែល ស្លាប់​គ្មាន ។ ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕​ដោយ​៖​កូ​ឡាប​

spot_img
×