Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បញ្ជូន​បុរស​២​នាក់ ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ នៅតាម​ដងផ្លូវ​ទៅ​តុលាការ​

spot_img

​បាត់ដំបង ៖ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ នៅតាម​ដងផ្លូវ​កសាង​សំណុំរឿង​ប​​ញ្ជូ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​២០​នាទី នៅ​ចំណុច​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ករ​
​ណី​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) ជនរងគ្រោះ​មានឈ្មោះ ឯក សារា​នី ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ក្នុង​កាបូប​លុយ​មាន​ប្រាក់​និង​សម្ភារ​មួយចំនួន ខណៈពេល​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​នៅតាម​ដងផ្លូវ​។ នៅពេល​កើតហេតុ​ភ្លាមៗ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​ទៅ​លោក​ឧ​ត្ត​ន​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ ដើម្បី​ធ្វើ​ការងារ​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី​ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​ផែន ដែលមាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចូលរួម​ជាមួយ​នគរបាល​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ រហូត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ នៅវេលា​ម៉ោង ១៥​និង​២០​នាទី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​បានតែ​ប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ​។ ជនសង្ស័យ​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ ឡឹប ការ​ស៊ឹម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ឈ្មោះ​ស៊ុប ម៉ា​លិ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ វត្ថុតាង​ដែល​ដកហូត​រួមមាន ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​២០​ដុល្លារ ប្រាក់​ខ្មែរ​ចំនួន​១៦០.០០០​រៀល កាបូបស្ពាយ​ពណ៌​ខ្មៅ ១ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​២​សន្លឹក កាត​ATM ១​សន្លឹក អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព ១ ម៉ូតូ​ម៉ាក ស៊ូ​ស៊ូ​គី ណិ​ច ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ បាត់ដំបង 1AK 3192 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​អំពី​សកម្មភាព​របស់ខ្លួន ដែល​បាន​ប្រព្រឹត្តិ ហើយ​ពេលនេះ នគរបាល​បាន​កសាង​សំ ណុំ​រឿង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ដោយ​៖ អ៊ុង​សា​រុំ​

spot_img
×