Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ស្នើសុំ​ឥណទាន​បន្ថែម លើក​កម្រិត​គុណភាព ផ្លូវជាតិ​លេខ​៤៨ ពី​កូរ៉េ​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រជុំពិភាក្សា​ជាមួយ​តំណាង​មូលនិធិ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកសំណើ​សុំ​ឥណទាន​បន្ថែម សម្រាប់​គម្រោង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨​។

​កិច្ចប្រជុំ​ធ្វើឡើង​តាមរយៈ Video Conference កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។​

​លោក សូរ វ៉ិ​ច​ទ័​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ មាន​គោលបំណង​វាយតម្លៃ លើ​សំណើសុំ​ឥណទាន​បន្ថែម សម្រាប់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ក៏ដូចជា​ពិនិត្យ​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ ដើម្បី​កែសម្រួល​ខ្លឹមសារ ឬ​/​និង លុបចោល​ចំណុច​មួយចំនួន ដែល​មិន​ឆ្លុះបញ្ចាំង​នូវ​ស្មារតី នៃ​កិច្ចប្រជុំ​នាពេល​កន្លងមក សំដៅ​ចម្រាញ់​ឱ្យបាន​នូវ​ខ្លឹមសារ ដែល​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​បម្រើឱ្យ​ប្រយោជន៍​ជាតិ​មាតុភូមិ​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍ថា​៖”​ភាគី​កូរ៉េ​បាន​ឯកភាព​លើ​សំណើសុំ​បន្ថែម​ឥណទាន​នេះ​រួចហើយ ភាគី​កម្ពុជា​ដែលមាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់​លើ​កំណត់​ហេតុនេះ មុននឹង​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​ត្រៀម​រៀបចំ​ដាក់ឱ្យ​ដេញថ្លៃ​សាងសង់​”​។

​គួរ​កត់សម្គាល់ថា​៖ ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន​១៥០​គីឡូម៉ែត្រ គិត​ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ដល់ទី​រួម​ខេត្តកោះកុង ហើយ​កន្លងមក​ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​ផងដែរ​។
​ដោយសារ​ផ្លូវ​នេះ ជា​ច្រករបៀង​សេដ្ឋកិច្ច​ប្រកបដោយ​សក្ដានុពល សម្រាប់​ការនាំចេញ​-​នាំចូល​រវាង​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់ រាជរដ្ឋាភិបាល​បានសម្រេច​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​នេះ ពី​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទៅជា​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​(AC) ដើម្បី​បង្កើន​សកម្មភាព​ដឹកជញ្ជូន​បន្ថែម រួមចំណែក​ដល់​ការលើកកម្ពស់​សេដ្ឋកិច្ចជាតិ សម្រួល​ដល់​ការធ្វើដំណើរ​ក្នុង​តំបន់ និង​កាត់បន្ថយ​ភាពក្រីក្រ​តាម​ផែនការ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​ផងដែរ ៕​ដោយ​៖​សម្ផស្ស​

spot_img
×