Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​៣​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​នៅ​ជនបទ បញ្ជូនទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៣​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៧​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ជា​បន្តបន្ទាប់ នៅ​កន្លែង​ផ្សេងគ្នា កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២០ ដល់​២១ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ស្រុក​កំរៀង និង​ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ស្ដីទី​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់ ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​អាត់ សីហា ហៅ​ឈឹម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ឈ្មោះ​អ៊​ក រ័ត្ន ហៅ​តែម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​២២​និង​៤៥​នាទី ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​៦ ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​សៅ ប៊ុន​នឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៦​ថង់ សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ក្រុង ចុះបង្ក្រាប​បាន​ករណី​ទាំង​២​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×