Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តកំពង់ចាម បង្ក្រាប​ទីតាំង​ជល់​មាន់ លេង​អាប៉ោង ឃាត់ខ្លួន​មនុស្ស​២​នាក់

spot_img

​កំពង់ចាម​៖ យោងតាម​បញ្ជា​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះបង្ក្រាប​ទីតាំង​បើក​លេង​ល្បែងស៊ីសង ជល់​មាន់ លេង​អាប៉ោង ឃាត់ខ្លួន​មនុស្ស​២​នាក់​និង​មាន់​ជល់​ជាច្រើន​ក្បាល ។​

​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​២០​នាទី បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា​ញ់ សុខ​វុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ដោយ​ក្នុង​កិច្ចប្រតិបត្តិការ ក្រោម​ការដឹកនាំ​សម្របសម្រួល​បញ្ជា​ផ្ទា​ល់ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បង្ក្រាប​ករណី​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​បាញ់អាប៉ោង និង​ជល់​មាន់​) នៅ​ចំណុច​ភូមិ​ប្រ​យុគ ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​លោកស្នងការ​បាន​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ឃាត់​មនុស្ស​២​នាក់ រួមមាន​៖​ទី​១-​ឈ្មោះ សែម សុ​ភី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ ទី​២-​ឈ្មោះ ម៉ៅ នី ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​។ អ្នក​ទាំង​០២ រស់នៅ​ភូមិ​ប្រ​យុគ ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​។ ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ ហាន់​តោ​អាប៉ោង​ចំនួន​១ ចាន​អាប៉ោង​ចំនួន​១ ផ្តិល​ជ័រ​គ្រប​អាប៉ោង​ចំនួន​១ ប្រាក់​ចំនួន​៥៣​ម៉ឺន​រៀល កាបូបស្ពាយ​ពណ៌​សូកូឡា​ចំនួន​១ ទូរស័ព្ទ​ចំនួន​២​គ្រឿង ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​១ ស៊ុំ​ក្រុងមាន់​ចំនួន​១៨ មាន់​ជល់​ចំនួន​១៧​ក្បាល កញ្ចក់​សម្រាប់​បាំង​មាន់​ជល់​ចំនួន​១ ម៉ូតូ​ចំនួន​១៣​គ្រឿង កៅអី​ជ័រ​ចំនួន​៥ តុ​សម្រាប់​លេង​អាប៉ោង​ចំនួន​១ ស្កុ​តរំ​ខ្នាយ​មាន់​ចំនួន​២​ដុំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​៕​ដោយ​៖​កូ​ឡាប​

spot_img
×