Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ថៃ​ម្នាក់​រំជួលចិត្ត​! ក្រោយ​ដឹង​មូលហេតុ​ក្មេងប្រុស​ម្នាក់ ដេក​សុំទាន​លើ​ស្ពាន​ថ្មើរជើង ដើម្បី​បាន​លុយ​ទិញ​សម្ភារ​សិក្សា និង​បង់ថ្លៃ​សិក្សា​

spot_img

​ថៃ​៖ នារី​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pi’ploy Wanrada បាន​និយាយ​រៀបរាប់​ឲ្យ​ដឹងថា ខណៈ​ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ផ្ទះ ខ្ញុំ​បានឃើញ​មនុស្សម្នា ចោមរោម​ក្មេង​សិស្សសាលា​ម្នាក់​នៅលើ​ស្ពាន ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដថា​តើ​ក្មេងប្រុស​នោះ​ដេកលក់ ឬ អត់​នោះទេ​។

​ប៉ុន្តែ សារ​មួយ​នៅលើ​ក្រដាស​ស​១​សន្លឹក​បានសរសេរថា​៖ ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា មេត្តា​ដាក់​ទាន​ដល់​ខ្ញុំ​ផង ដើម្បី​ខ្ញុំ​អាច​ទៅ​សាលា​បាន​រៀនសូត្រ​នឹង​គេ និង​អាច​ទិញ​សម្ភារ​សិក្សា និង​ព្រមទាំង​បង់ថ្លៃ​សិក្សា​ផងដែរ ។ ឃើញបែបនេះ ខ្ញុំ​មិនអាច​និយាយ​អ្វី​បានទេ អាណិត​ពេក ក៏​ជួយឧបត្ថម្ភ​បន្តិច​។ សូមអ្នក​ទាំងអស់គ្នា​ដែល​បាន​ឆ្លងកាត់​ទីនេះ មេត្តា​ដាក់​ទាន​តិចក្តី ច្រើនក្តី ល្មម​នឹង​ជួយ​ក្មេងប្រុស​ម្នាក់នេះ​បាន​បន្ត​ការសិក្សា​ដូច​បំណង ។​

​ក្រោយ​ការ​បង្ហោះ​នេះ គេ​សង្កេតឃើញថា មាន​មនុស្ស​ជាច្រើន​បង្ហាញ​ក្ដី​អាណិត និង​ចង់​ជួយ​ដល់​ក្មេងប្រុស​ម្នាក់នេះ​។ អ្នកខ្លះ​បានលើកឡើង​ថា ក្រោម​មេឃ​ដី​តែមួយ តែ​ជីវិត​មនុស្ស មាន​វាសនា​ខុសគ្នា​។ ក្មេង​មួយចំនួន​មានលទ្ធភាព​រៀនសូត្រ​ប៉ុន្តែ មិន​គិត​ខំប្រឹងប្រែង​រៀន​ទេ ដោយ​នាំគ្នា​ដើរ​ផ្លូវខុស បោះបង់ចោល​ការសិក្សា ដោយ​ពុំ​គិតពី​កម្លាំង​ញើស​ឈាម ទឹកចិត្ត​ឪពុកម្តាយ​សោះឡើយ​។​

​ទោះយ៉ាងណា ក៏​មានមតិ​មួយចំនួនទៀត បាន​ដាស់តឿន​ថា វា​អាចជា​ករណី​ឆបោក​ក៏​ថា​បាន ព្រោះថា កន្លងៗ​មក គេ​បាន​កត់សម្គាល់ឃើញ​មាន​ខ្លះ​ឪពុកម្ដាយ ឬ​ជនខិលខូច​បាន​កេងចំណេញ​ពលកម្ម​ក្មេង ដោយ​បង្ខំ​ឲ្យ​ពួកគេ​ធ្វើបែបនេះ ដើម្បី​ទាក់ទាញ​ទឹកចិត្ត​សប្បុរសជន​ដាក់​ទាន ហើយ​ចុងក្រោយ បាន​ប្រមូល​លុយ​ពី​រូបភាព​ផ្តេកផ្តួល​នេះ យកទៅ​ធ្វើ​រឿង​ផ្សេងៗ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ today.line.me/ Facebook user: Pi’ploy Wanrada)


spot_img
×