Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុយអែត​ផ្ដល់​ថវិកា បដិភាគ ៣,៣៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការ អនុវត្ត​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ថ្ងៃនេះ ប្រទេស​ស៊ុយអែត និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ថវិកា បដិភាគ​ចំនួន ៣,៣៤ លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​ការ អនុវត្ត​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCA) ឆ្នាំ​២០២០-២០២២​។ នេះ​បើតាម​ការប្រកាស​ព័ត៌មាន របស់​ស្ថានទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​កម្ពុជា (Embassy of Sweden in Phnom Penh) នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​។​

​ស្ថានទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្មវិធី CCCA ថ្មី​នេះ​នឹង​ផ្ដល់​ការគាំទ្រ​សំខាន់ និង​ជួយ​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ភាព​ធន់ និង​ផ្ដល់​ប្រយោជន៍ ដល់​ក្រុម​ងាយ​រងគ្រោះ​ជាងគេ​បង្អស់​នៅ ក្នុងសង្គម​។​

​កម្មវិធី CCCA គឺជា​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​គំរូ​មួយ​នៅក្នុង ប្រទេស​កម្ពុជា អនុវត្ត​រួមគ្នា​ដោយ UNDP និង​ក្រុម​ប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយ​ចីរភាព (​ក​.​ជ​.​អ​.​ច​)​។ កម្មវិធី​នេះ សហការ​ជាមួយ រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថាប័ន​អប់រំ និង វិស័យ​ឯកជន ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ដែល បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ចាប់ តាំងពី​ឆ្នាំ​២០០៩​មក ដោយ​បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពី​ប្រទេស​ស៊ុយអែត សហភាព​អឺរ៉ុប និង UNDP​។ នេះ​ជា​ដំណាក់កាល​ទី​៣ នៃ​ការអនុវត្ត​នូវ​កម្មវិធី​សម្ព័ន្ធភាព ប្រែប្រួល​អាកាសធាតុ​កម្ពុជា​។​

​លោក ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​ប្រទេស កម្ពុជា​មានប្រសាសន៍ថា​៖ “​ការប្រែប្រួល​អាកាសធាតុ គឺជា​ការ គំរាមកំហែង​ដែល​កំពុងតែ​កើតមាន ហើយ​ទាមទារ​ឱ្យមាន​ការ ចាត់វិធានការ​ប្រកប​ដោយ​មហិច្ឆតា​ឱ្យបាន​លឿន​ដើម្បី​ដោះស្រាយ​។ កម្មវិធី CCCA ផ្ដល់​លទ្ធភាព​ឱ្យ​តួអង្គ​សំខាន់ៗ​នៅក្នុង​ប្រទេស កម្ពុជា​ធ្វើ​អនុវត្ត​សកម្មភាព​បន្ថែម​ដើម្បី​ការពារ​បរិស្ថាន កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ ប្រទេស​ស៊ុយអែត គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នេះ​”៕​ដោយ​៖​កូ​ឡាប​

spot_img
×