Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​ស្នើ​ឲ្យ​បិទ​ទីផ្សារ​សើម ដោយ​ព្រួយបារម្ភ​ពី​ការ​វីរុស​កូ​រ៉ូ​ណា​ទៀត​

spot_img

​អូស្ត្រាលី​បានស្នើ​ដល់​ប្រទេស​ជា​សមាជិក G20 ទាំងអស់​បញ្ឈប់​កុំ​ឲ្យ​មាន​ទីផ្សារ​សត្វព្រៃ​សើម​ទៅទៀត ដោយមាន​ការព្រួយបារម្ភ​ថា​ទីផ្សារ​សើម​ទាំងនោះ ផ្តល់​ការគំរាមកំហែង​ដល់​សុខភាព​មនុស្ស និង​ទីផ្សារ​កសិកម្ម​។ អូស្ត្រាលី​ក៏​ធ្លាប់​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត ជា​អន្តរជាតិ​លើ​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ផងដែរ​។​

​វីរុស​កូ​រ៉ូ​ណា​ដែល​ផ្ទុះ​ចេញពី​ប្រទេស​ចិន ត្រូវបាន​គេ​គិតថា​ចាប់​ផ្តើមចេញពី​ទីផ្សារ​សើម​នៅក្នុង​ទីក្រុង​វូ​ហាន​។ ទីផ្សារ​សើម​ជា​កន្លែង​លក់ដូរ​សត្វ​រស់ និង​សាច់​ស្រស់ ដែល​ពេលខ្លះ សត្វ​រស់​ត្រូវបាន​គេ​សម្លាប់​ភ្លាមៗ​ពេល​មាន​ការបញ្ជាទិញ​

​ទីផ្សារ​សើម​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ជីវិត​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ចិន ទោះបី​ក្នុង​ទីផ្សារ​នោះ មិនមាន​ការលក់ដូរ​សត្វព្រៃ​ទាំងអស់​ក្តី​។​

​ចិន​បានដាក​បំរាម​បណ្តោះអាសន្ន លើ​ការលក់​សត្វព្រៃ​កាលពី​ថ្ងៃទី ២៣​ខែមករា ក្រោយពេល​វីរុស​មានការ​ផ្ទុះ និង​រីក​រាលដាល​ខ្លាំង​។ បច្ចុប្បន្ន ចិន​កំពុង​ពិនិត្យមើល​វិញ នូវ​ច្បាប់​របស់ខ្លួន ដើម្បី​រឹតបន្តឹង​ការជួយ​ដូរ​សត្វព្រៃ​លក្ខណៈ​ពាណិជ្ជកម្ម លើ​មូលដ្ឋាន​អចិន្ត្រៃយ៍​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​អូស្ត្រាលី លោក David Littleproud បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​បានស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ មកពី​ប្រទេស​សមាជិក G20 អោយ​គាំទ្រ​គម្រោង​នោះ​ដើម្បី​បញ្ចប់​ទីផ្សារ​សើម​។​

​លោក​ថ្លែងថា “​វា​មាន​ហានិភ័យ​ខ្លាំង​ជាមួយនឹង​ទីផ្សារ​សើម ហើយ​វា​អាច​បង្ក​ជា​បញ្ហា​ធំ ដល់​ឧស្សាហ៍កម្ម​កសិកម្ម​រប​ស់​យើង ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​សាធ​រណៈ​”​។​

​មន្ត្រី​អា​មេ​រិច ក៏បាន​ស្នើ​ឲ្យ​មាន​ការបិទ​ទីផ្សារ​សើម ទូទាំង​អាស៊ី​ផងដែរ​។

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​បានលើកឡើង​ពី​បញ្ហា​ស៊ើបអង្កេត ក្នុងជំនួប​តាម​ទូរស័ព្ទ ជាមួយនឹង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​មហាអំណាច​ដទៃ​។​

​ចំណែក​បារាំង និង​អង់គ្លេស បាន​និយាយថា ឥឡូវនេះ​ជា​ពេលដែល​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស មិនមែនជា​ពេលដែល​ត្រូវ​ស្តីបន្ទោស​ឡើយ​។

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​កាលពី​ចុងឆ្នាំ ២០១៩ នៅក្នុង​ប្រទេស​ចិន និង​បាន​ផ្ទុះ​រាលដាល​ជុំវិញ​ពិភពលោក​។ រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ១៨០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស ជាង ២.៦០០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×