Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ស្រុក​ឱ​រ៉ា​ល់ ខណៈ​ម្ចាស់​បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​

spot_img

​កំពង់ស្ពឺ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ បានចេញ​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​លើផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​(៤៩-៥០)​ស្ថិតក្នុង​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សោម ពុទ្ធ​តារា មេបញ្ជាការ បាន​សហការ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាប់​រថយន្ត​ទួរីស ពណ៌​សំបក​ឪឡឹក ដឹកឈើ​ជ្រុង​ម៉ៃ​តាប់ ប្រភេទ សុ​ក្រំ គ្មាន​ច្បាប់​អនុញ្ញាត ចំណែក​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ។​

​បច្ចុប្បន្ន ឈើ​និង​គោយន្ត យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន នៅ​មូលដ្ឋាន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ ដោយ​មិនទាន់បាន​វាស់វែង ។​
​វត្ថុតាង​បទល្មើស​ទាំងនោះ រង់ចាំ​ប្រគល់​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​ស្នាក់ការ​ស្ថិត​ក្នុងភូមិ​ក្រាំង​ពង្រ​ង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×